តើ​អ្វី​ទៅជា “​ម៉ាក​” (Trademark)?​



ម៉ាកគឺជាសញ្ញាដែលមើលឃើញហើយអាចសម្គាល់លក្ខណ :ខុសគ្នានៃទំនិញ ឬសេវានៃសហគ្រាសនីមួយៗ។ ម៉ាកដែលប្រើប្រាស់សំរាប់ទំនិញហៅថា “ពាណិជ្ជសញ្ញា ” ហើយម៉ាកដែល ប្រើប្រាស់សំរាប់សេវាហៅថា “សេវាសញ្ញា ” ។

ម៉ាក អាចមានលក្ខណៈជាពាក្យអក្សររូបភាពរូបសញ្ញា ( ឡូហ្គោ ) និមិត្តសញ្ញា ពណ៌ បង្គុំនៃពណ៌ ឬ បង្គុំនៃសញ្ញាទាំងនេះ។ មិនមែនគ្រប់ម៉ាក ទាំងអស់សុទ្ធតែអាចចុះបញ្ជីដើម្បីទទួលបានកិច្ចការពារ នោះទេ។ តាមមាត្រា ៤ នៃច្បាប់ស្តីពីម៉ាកពាណិជ្ជ នាមនិងអំពើនៃការប្រកួតប្រជែង មិនស្មោះត្រង់ កំណត់ពីម៉ាកមួយចំនួនដែលមិនអាចចុះបញ្ជីបានដូចខាងក្រោម៖
ក. ម៉ាកដែលមិនអាចសម្គាល់លក្ខណៈខុសគ្នានៃទំនិញឬសេវារបស់សហគ្រាសមួយទៅនឹងសហគ្រាសមួយផ្សេងទៀត ។
ខ. ម៉ាកដែលបណ្តាលឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈសីលធម៌ ឬប្រពៃណីល្អរបស់ជាតិ ។
គ. ម៉ាក ដែលនាំឱ្យសាធារណជន ឬ មជ្ឈដ្ឋានពាណិជ្ជកម្មភាន់ច្រឡំទៅនឹងប្រភពភូមិសាស្ត្រទំនិញ ឬសេវាពាក់ព័ន្ធ ឬធាតុដើម ឬលក្ខណៈខាងក្រៅរបស់ទំនិញឬសេវានោះ។
ឃ . ម៉ាក ដែលដូចគ្នា នឹង / ឬ ត្រាប់ តាម ឬ មាន ចំណុច ណាមួយ ដូច សញ្ញា ជាតិ ទង់ជាតិ និង និមិត្តរូប ផ្សេងៗ ឈ្មោះ ឬ ឈ្មោះ សង្ខេប ឬ អក្សរ កាត់ ឬ សញ្ញា ឬ ត្រា ជា ផ្លូវការ ដែល អនុម័ត ដោយ រដ្ឋ ណាមួយ អង្គការ អន្តររដ្ឋាភិបាល ឬ អង្គ ការដែល បង្កើត ដោយ អនុសញ្ញា អន្តរជាតិ មួយ លើកលែងតែ មានការ អនុញ្ញាត ពី អាជ្ញា ធរមាន សមត្ថកិច្ច នៃ រដ្ឋ នោះ ឬ អង្គការ នោះ ។
ង . ម៉ាក ដែល ដូចគ្នា ឬ ប្រហាក់ប្រហែលគ្នា ដែលនាំឱ្យ ច្រឡំ នឹង ម៉ាក ឬ ពាណិជ្ជ នាម មួយ ដែល ល្បី ក្នុង ព្រះរាជាណាចក្រ កម្ពុជា ឬ បង្កើត ពី ការបកប្រែ នៃ ម៉ាក ឬ ពាណិជ្ជ នាម ដែល ល្បី នោះ សម្រាប់ ទំនិញ ឬ សេវា ដូចគ្នា ឬ ប្រហាក់ប្រហែលគ្នា នៃ សហគ្រាស មួយទៀត ។
ច . ម៉ាក ដែល ដូចគ្នា ឬ ប្រហាក់ប្រហែល ដែលនាំឱ្យ ច្រឡំ នឹង ម៉ាក ឬ ពាណិជ្ជ នាម មួយ ដែល ល្បី ឬ បង្កើត ពី ការបកប្រែ នៃ ម៉ាក ឬ ពាណិជ្ជ នាម ដែល ល្បី នោះ ហើយ ដែល បាន ចុះបញ្ជី នៅក្នុង ព្រះរាជាណាចក្រ កម្ពុជា សម្រាប់ ទំនិញ ឬ សេវា ដែល មិន ដូចគ្នា ឬ មិន ប្រហាក់ប្រហែលគ្នា ដោយ ការប្រើប្រាស់ ម៉ាក នោះ ធ្វើឱ្យ ខូចខាត ប្រយោជន៍ របស់ ម្ចាស់ ម៉ាក ល្បី ។
ឆ . ម៉ាក ដែល ដូច ឬ ស្ទើរតែ ដូចគ្នា ទាំងស្រុង ទៅនឹង ម៉ាក ដែលជា កម្មសិទ្ធិ របស់ ម្ចាស់ ផ្សេង ដែល បាន ចុះបញ្ជី រួចហើយ ឬ បានដាក់ ពាក្យស្នើសុំ ចុះបញ្ជី មុន ឬ បានទទួល អាទិភាព ចុះបញ្ជី មុន នៅឯ បរទេស ចំពោះ ទំនិញ ឬ សេវា ដូចគ្នា ឬ ទំនិញ ឬ សេវា ដែល ពាក់ព័ន្ធ គ្នា យ៉ាង ជិត ស្និ ទ្ធិ ។

សិទ្ធិ ដែល ទទួលបាន តាមរយៈ ការចុះបញ្ជី ម៉ាក មាន ដូចខាងក្រោម ៖
ក . ចំពោះ ម៉ាក ដែល ទាក់ទង នឹង ទំនិញ ឬ សេវា ដែល បាន ចុះបញ្ជី រួចហើយ ការប្រើប្រាស់ ម៉ាក នោះ ដោយ ជន ណាមួយ ក្រៅពី ម្ចាស់ ដើម ត្រូវមាន ការយល់ព្រម ពី ម្ចាស់ ម៉ាក ដើម ជាមុនសិន ។
ខ . ម្ចាស់ ដើម នៃ ម៉ា កមាន សិទ្ធិ ប្តឹងទៅ តុលាការ ប្រឆាំងនឹង ជនណាម្នាក់ ដែល ប្រើប្រាស់ ដោយ រំលោភ នូវ ម៉ាក របស់ខ្លួន ដោយ គ្មាន ការយល់ព្រម ពី ម្ចាស់ ដើម ។ ម្ចាស់ ដើម ក៏មាន សិទ្ធិ ប្តឹង ផងដែរ ចំពោះ ការប្រើប្រាស់ នូវ សញ្ញា ដែល ប្រហាក់ប្រហែល នឹង ម៉ាក ដែល ខ្លួន បាន ចុះបញ្ជី រួចហើយ និង ការប្រើប្រាស់ ម៉ាក ដែល ទាក់ទិន ទៅនឹង ទំនិញ និង សេវា ដែល ប្រហាក់ប្រហែល ទៅនឹង ទំនិញ ឬ សេវា នៃ ម៉ាក ដែល ចុះបញ្ជី រួចហើយ ដែល អាច បណ្តាលឱ្យមាន ការភាន់ច្រឡំ ជា សាធារណៈ ។
គ . សិទ្ធិ ដែល ទទួលបាន តាមរយៈ ការចុះបញ្ជី ម៉ាក នឹងមិន រាប់បញ្ចូល នូវ ការដាក់ លក់ទំនិញ នៅលើ ទីផ្សារ ក្នុង ព្រះរាជាណាចក្រ កម្ពុជា ដោយ ម្ចាស់ ដែល បាន ចុះបញ្ជី ឬ ដោយមាន ការយល់ព្រម ពី ម្ចាស់ ម៉ាក នោះទេ ។
រយៈពេល ការពារ នៃ ម៉ាក ម៉ាក ដែល បាន ចុះបញ្ជី ហើយ មាន សុពលភាព ១០ ឆ្នាំ ចាប់ពី កាលបរិច្ឆេទ នៃ ការទទួល ពាក្យស្នើសុំ ចុះបញ្ជី ។ តាម ការស្នើសុំ ការចុះបញ្ជី ម៉ាក មួយ អាចធ្វើ សាជាថ្មី សម្រាប់ រយៈពេល ១០ ឆ្នាំ ម្តង ជា បន្តបន្ទាប់ ក្នុង លក្ខខណ្ឌ ដែល ម្ចាស់ ដើម បង់អាករ ចុះបញ្ជី ជាថ្មី តាម ការកំណត់ ។ ការអនុគ្រោះ ចំពោះ ការយឺតយ៉ាវ ក្នុងការ ចុះបញ្ជី សាជាថ្មី ត្រូវបាន អនុញ្ញាត ត្រឹម រយៈពេល ៦ ខែ ។

ដោយ ៖ ប៉ុ ម ទូច
ប្រភព ៖ គណៈកម្មាធិការ ជាតិ គ្រប់គ្រង កម្មសិទ្ធិបញ្ញា នៃ ក្រសួងពាណិជ្ជកម្ម

X
5s