ប្រយោជន៍ ៦យ៉ាងគួរធ្វើមុនពេលចូលគេង ដើម្បីឱ្យព្រឹកឡើងធ្វើការបានអស្ចារ្យ
ទម្លាប់មុនពេលចូលគេង គឺពិតជាមានសារសំខាន់ដែលលោកអ្នកគួរដឹង ដើម្បីធ្វើឱ្យដំណេករបស់លោកអ្នកកាន់តែលង់លក់ស្រួល និងព្រឹកឡើងមានថាមពលក្នុងការបំពេញកិច្ចការផ្សេងៗ ជាពិសេសការងារជាអាទិភាពរបស់លោកអ្នក។
ខាងក្រោមនេះ គឺជាចំណុច ៦យ៉ាងដែលលោកអ្នកគួរធ្វើ៖
- មានផែនការទុកជាមុន (plan ahead)៖ ការរៀបចំការងារប្រកបដោយផែនការជាក់លាក់គឺជារឿងសំខាន់ដើម្បីធ្វើឱ្យការងាររបស់អ្នកដំណើរការកាន់តែរលូន។ អ្វីដែលលោកអ្នកគួរធ្វើមុនពេលចូលគេងដូចជា អ៊ុតសំលៀកបំពាក់ឱ្យបានស្អាតទុកឱ្យហើយ និងរៀបចំ ឬធ្វើបញ្ជីការងារដែលត្រូវបំពេញទុកឱ្យហើយជៀសវាងភ្លេចព្រឹកឡើង។ ត្រូវធ្វើចិត្តឱ្យស្រឡះនៅពេលយប់ ព្រឹកឡើងមានអារម្មណ៍ល្អដើម្បីត្រៀមបំពេញកិច្ចការ។
- ភាវនា៖ មិនសូវមានអ្នកចូលចិត្តភាវនានោះទេបច្ចុប្បន្ននេះ។ ពាក្យថាភាវនា មានន័យផ្សេងគ្នាចំពោះអ្នកជឿសាសនា និងការភាវនាដើម្បីឱ្យអារម្មណ៍ស្ងប់ស្ងាត់។ ការភាវនា នឹងធ្វើឱ្យអ្នកផ្ដាច់ចេញពីអារម្មណ៍ហ្មងសៅនៅថ្ងៃនេះ ហើយធ្វើឱ្យអ្នកគិតពីចំណុចវិជ្ជមាន ឬចំណុចដែលត្រូវកែលម្អនៅថ្ងៃបន្ទាប់។ ការភាវនា មិនត្រឹមតែជួយឱ្យអ្នកស្វែងយល់ពីខ្លួនឯង បន្ថយភាពតានតឹងនិងមួហ្មងនោះទេ ប៉ុន្តែនឹងធ្វើឱ្យអ្នកគេងលក់ស្រួលទៀតផង។
- ញ៉ាំភេសជ្ជៈ និងអាហារដោយឆ្លាតវៃ៖ មុនពេលចូលគេងលោកអ្នកមិនគួរញ៉ាំអាហារ ឬបង្អែមដែលមានជាតិផ្អែមនោះទេព្រោះបណ្ដាលឱ្យលោកអ្នកឆាប់ឡើងទម្ងន់។ កាហ្វេ ក៏មិនគួរញ៉ាំដែរ ព្រោះថាអាចធ្វើឱ្យអ្នកគេងមិនងាយលក់ ធ្វើឱ្យព្រឹកឡើងក្រោកមានអារម្មណ៍មិនសូវស្រួល។ លោកអ្នកគួរញ៉ាំផ្លែឈើល្អជាង។
- ហាត់ប្រាណ៖ តាមការសិក្សាការហាត់ប្រាណនៅពេលយប់មិនល្អទាំងអស់នោះទេ។ ការសិក្សាផ្ដល់យោបល់ថា ការលើកទម្ងន់នឹងធ្វើឱ្យលោកអ្នកគេងងាយលក់ស្រួល និងមិនមែនផលប៉ះពាល់អ្វីនោះទេ។
- ការសម្អាតផ្ទះក៏ជាផ្នែកមួយដែលធ្វើឱ្យអារម្មណ៍របស់លោកអ្នកស្រស់ថ្លាដែរនៅពេលព្រឹកឡើង។ ចូររៀបចំរបស់របរឱ្យមានសណ្ដាប់ធ្នាប់។
- កុំលេងទូរស័ព្ទ ឬ iPad៖ ការប្រើទូរស័ព្ទ ឬ iPad នឹងធ្វើឱ្យអ្នកមិនងាយគេងលក់នោះទេ។ នៅពេលដែលលោកអ្នកគេងមិនងាយលក់នឹងធ្វើឱ្យលោកអ្នកមានអារម្មណ៍មិនល្អនៅពេលព្រឹកឡើងជាមិនខាន៕
ដោយ៖ រតនៈវិភូ