បើអ្នកមានបញ្ហានៅកន្លែងការងារ អ្នកត្រូវលួងខ្លួនឯងដោយនិយាយពាក្យទាំងនេះ
រៀងរាល់ថ្ងៃ គ្មានអ្នកណាដឹងថា អ្នកខិតខំធ្វើការខ្លាំងប៉ុណ្ណា លះបង់កម្លាំង បញ្ញា និងពេលវេលាដើម្បីការងារប៉ុណ្ណាទេ តែអ្នកនៅតែជៀស ពីបញ្ហាពុំរួចដដែល។ ពេលខំធ្វើការខ្លាំងបែបនេះ ហើយមកត្រូវប្រឈមមុខនឹងបញ្ហាមិនចេះចប់មិនចេះហើយ អ្នកនឹងបាត់បង់កម្លាំងចិត្តដើរទៅមុខទៀតជាមិនខាន។ ហេតុនេះអ្នកត្រូវរៀនលួងខ្លួនឯងបែបនេះសិនទើបល្អ៖
១) កុំយករឿងរ៉ាវទាំងអស់មកថាជាកំហុសអ្នកទាំងស្រុងអី
បើអ្នកកំពុងតែធ្វើការ ហើយមាននរណាម្នាក់មកនិយាយពាក្យគំរោះគំរើយដាក់អ្នក ចូរកុំយកវាមកដាក់ខ្លួនអីព្រោះថា ពួកគេអាចនឹងមានបញ្ហាអ្វីមួយដែលអ្នកមិនដឹង។ ពេលខ្លះវាពិបាកសម្រាប់អ្នក ពេលអ្នកធ្វើការល្អហើយនៅមកជួបបញ្ហាទៀតនោះ ហេតុនេះ មិនបាច់ខ្វល់ច្រើនពីវាទេ។
២) បើថប់អារម្មណ៍ខ្លាំងពេកអាចសុំសម្រាកបន្ធូរអារម្មណ៍ខ្លះ
បើធុញថប់ខ្លាំង ទោះនៅធ្វើការទៀត ក៏វាមិនចម្រើនអ្វីដល់អ្នកដែរ។ ដូចនេះដើម្បីកុំឲ្យអារម្មណ៍ខ្លួនឯងកាន់តែប៉ះពាល់ខ្លាំងដោយសារការងារទៀត អ្នកគួរសុំច្បាប់ឈប់ ដើម្បីសម្រាកនិងបន្ធូរភាពតានតឹង។ ពេលអ្នកមកវិញ អ្វីៗ នឹងស្រះថ្លាវិញជាមិនខាន ហើយអ្នកនឹងមិនខាតបង់អ្វីទាំងអស់។
៣) អ្នកមិនអាចមានសំណាងរាល់ថ្ងៃទេ ថ្ងៃណាមួយអ្នកដទៃនឹងមានអារម្មណ៍មិនល្អចំពោះអ្នក
កើតមកជាមនុស្យ មិនថាអ្នកធ្វើល្អឥតខ្ចោះ កម្រិតណាទេ ដល់ពេលមួយ នឹងមានមនុស្សដែលចាំចាប់កំហុសអ្នក ហើយស្ដីថានឹងទង្វើដែលអ្នកបានធ្វើនោះជាមិនខាន។ ដូចនេះបើយកចិត្តទុកដាក់ លើបញ្ហានោះច្រើនពេក គឺនាំតែពិបាកដល់ខ្លួនទេ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ lifehack