បើ​អ្នក​ដឹង​ខ្លួន​ថា​អ្នក​មាន​សភាព​បែប​នេះ « អ្នក​ជា​មនុស្ស​ញៀន​នឹង​ទូរស័ព្ទ​ខ្លាំង​ណាស់»​



សម័យ​នេះ​ទៅ​ហើយ​ អ្នក​ណា​ៗ ក៏​មាន ទូរស័ព្ទ​សឹង​តែ​គ្រប់​ដៃ​ដែរ។ អ្នក​ខ្លះ​មាន​សុទ្ធ​តែ​២​ឯណោះ ហើយ​បើ​ក្មេង​ៗ​វិញ​គឺ​ធំ​មិន​ទាន់​ទេ ពួក​គេ​ក៏​មាន​ប្រើ​គ្រប់​ៗ​ដៃ​ដែរ។ ការ​ប្រើប្រាស់​ទូរស័ព្ទ​គឺ​វា​ជា​សិទ្ធ​បុគ្គល​មែន តែ​បើ​ការ​ប្រើប្រាស់​មិន​ចេះ​គិត​ គឺ​វា​អាច​ជះឥទ្ធិពល​អាក្រក់​មក​លើ​អ្នក​​ច្រើន​ណាស់។ សង្កេត​មើល​សភាព​ទាំង​នេះ​សិន​ ទៅ ដើម្បី​ទាយ​ថា​តើ​អ្នក​ញៀន​ទូរស័ព្ទ​មែន​ឬ​អត់​?

១) ព្រលឹម​ឡើង​មិន​ទាន់​ដើរ​រក​ទូរស័ព្ទ​៖ ភាគ​ច្រើន​ ពេល​ភ្ញាក់​ពី​ព្រលឹម​ បើ​អ្នក​ស្វះស្វែង​ស្វែងរក​របស់​អ្វី​មួយ គឺ​មាន​ន័យ​ថា​ អ្នក​ផ្ដល់​តម្លៃ​លើ​វា​ជាង​គេ​។ ទៀតសោត​បើ​អ្នក​ភ្ញាក់​ពី​ដំណេក​ភ្លាម ហើយ​ស្រវា​រក​ទូរស័ព្ទ​ដៃ នេះ​បញ្ជាក់​​ថា អ្នក​ស្រឡាញ់​និង​ផ្ដល់​តម្លៃ​លើ​វា​ខ្លាំង​មែន​ទែន​ហើយ។

២) ឲ្យ​តែ​ទំនេរ​​នឹក​ឃើញ​ទូរស័ព្ទ​មុន​គេ​៖ អ្នក​ដែល​មិន​សូវ​ញៀន​ទូរស័ព្ទ​ ពេល​មាន​ពេល​ទំនេរ​ ពួក​គេ​សុខ​ចិត្ត​ធ្វើ​អ្វី​ផ្សេងៗ ក្នុង​នោះ​មាន​ ដូច​ជា​ការ​អាន​សៀវភៅ ជជែក​គ្នា​លេង មើល​មេឃ​មើល​ផ្កាយ​។ តែ​បើ​អ្នក​ណា​ដែល​មាន​ពេល ហើយ​ទាញ​យក​តែ​ទូរស័ព្ទ​មក​ចុច​នោះ គឺ​ពួក​គេ​ញៀន​​នឹង​វា​ខ្លាំង​មែន​ទែន​ហើយ។

៣) ពេល​វេលា​សឹង​តែ​៩០​ភាគរយ​គឺ​ចំណាយ​លើ​ទូរស័ព្ទ​៖ ពេលវេលា​នៃ​ជីវិត​គឺ​ត្រូវ​តែ​ចែក​ឲ្យ​បាន​ច្បាស់​លាស់​ថា អ្នក​ត្រូវ​ធ្វើ​អ្វី​ខ្លះ។ ពេល​មួយ​ចំណែក​អ្នក ត្រូវ​នៅ​ជាមួយ​​គ្រួសារ នៅ​​​ជាមួយ ​មិត្តភ័ក្ដិ នៅ​ម្នាក់ឯង រៀន​សូត្រ រក​ស៊ី ផង​ដែរ។ តែ​បើ​ចំណាយ​៩០​ភាគរយ​លើ​ទូរស័ព្ទ​ វា ហាក់​ដូច​ជា​ញៀន​ជ្រុល​ពេក​ហើយ។ ​

៤) ព្យាយាម​ចង់​កាត់បន្ថយ​ការ​ប្រើ​វា​ដែរ​តែ​តៅ​មិន​រួច​៖ ពេល​ខ្លះ អ្នក​នៅ​ជុំវិញ​អ្នក​អាច​ ស្ដី​ឬ​ក៏​បន្ទោស​អ្នក​ដោយ​សារ​ អ្នក​ញៀន​ទូរស័ព្ទ​ខ្លាំង​ពេក។ ហើយ​អ្នក​ក៏​ចង់​កាត់បន្ថយ​វា​ដែរ តែ​ធ្វើ​មិន​បាន​។ នេះ​ហើយ​ដែល​ហៅ​ថា​ញៀន ​ដំណាក់កាល​ធ្ងន់​ដក​ខ្លួន​លែង​រួច​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព ៖​entrepreneur

X
5s