តើអ្នកអាចក្លាយជាមនុស្សចេះគិតជ្រៅជ្រះតាមវិធីណាបាន?
មនុស្សមានខួរក្បាលមួយដូចគ្នា តែអ្នកខ្លះគិតរាក់ និងអ្នកខ្លះគិតជ្រៅ។ ជាធម្មតាគេមិនសូវឲ្យតម្លៃលើមនុស្សដែលគិតរាក់ប៉ុន្មានទេ ហេតុនេះទើបមនុស្សម្នាក់ៗរៀន អានច្រើនដើម្បីបង្កើនទំហំការគិតឲ្យបានស៊ីជម្រៅ។ តើក្លាយជាមនុស្សដែលចេះគិតជ្រៅជ្រះបានតាមរបៀបណាទៅ?
១) ត្រូវរៀនសួរសំណួរឲ្យច្រើន៖ ក្លាយជាមនុស្សគិតជ្រៅជ្រះបាន លុះត្រាអ្នកចេះបង្កើតសំណួរ ចេះឆ្ងល់ឲ្យកាន់តែច្រើនជាងមុន។ ពេលអ្នកឃើញអ្វីមួយ អ្នកត្រូវតែបង្កើនទម្លាប់សួរឲ្យបានច្រើន។ ការសួរច្រើនបង្ហាញថាអ្នក កំពុងចាប់អារម្មណ៍ចង់រៀនសូត្រអ្វីមួយហើយ។
២) រៀនគិតអ្វីទាំងអស់ដោយខ្លួនឯង៖ ឈប់ទទួលយកគំនិតពីអ្នកដទៃទាំងអស់ បើអ្នកនៅតែទទួលយកគំនិតគេដដែល អ្នកគ្មានថ្ងៃ បង្វឹកខ្លួនឯងឲ្យចេះគិតដោយផ្ទាល់ខ្លួនបាននោះទេ។
៣) ត្រូវវាយតម្លៃដោយសំអាងលើភស្តុតាង៖ មានភស្តុតាងទើបអ្នកវាយតម្លៃអ្វីមួយបានដោយត្រឹមត្រូវ ហើយគេជឿថែមទៀត។ អ្នកគួរតែ ស្វែងរកភស្តុតាងសិន មុននឹងអះអាងអំណះអំណាងណាមួយ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ lifehack.com