តើគួរឆ្លើយនឹងសំណួរ«ហេតុអ្វីខ្ញុំត្រូវជួលអ្នក មកធ្វើជាបុគ្គលិក?» ដោយរបៀបណា?
សំណួរនេះ សឹងតែ៩៥ភាគរយទៅហើយ ដែលអង្គភាពការងារនានា តែងតែសួរទៅកាន់បេក្ខជនសម្ភាសន៍ការងារ។ ហើយបើយល់ល្អអ្នកគួរស្រាវជ្រាវឲ្យស៊ីជម្រៅពាក់ព័ន្ធនឹងសំណួរនេះទើបអាចជួយឲ្យអ្នកសម្ភាសន៍ការងារបានឆាប់ជាប់។ ខាងក្រោមនេះជាអ្វីដែលអ្នកគួរដឹង៖
១) សមត្ថភាពបុគ្គលិកដែលក្រុមហ៊ុនទាមទារចង់បាន៖ ពេលមិនដឹងថាអ្នកគួរតែនិយាយពីអ្វី អ្នកគួរ ទៅមើលម្ដងទៀតថា ក្រុមហ៊ុនចង់បានមនុស្សដូចម្ដេច? តាមធម្មតា តាមរយៈការផ្សព្វផ្សាយព័ត៌មានរបស់ក្រុមហ៊ុន ពួកគេប្រាកដជាដាក់ ថាតើបុគ្គលិកត្រូវមានកម្រិតវប្បធម៌ និងជំនាញអ្វីខ្លះដែលគេចង់បានហើយ។
២) ជំនាញដែលគ្មានអ្នកណាមានដូចអ្នក៖ បេក្ខជនណាដែលមានជំនាញដូចៗគ្នាច្រើន គឺមិនសូវជាទាក់ទាញភ្នែកអ្នកជ្រើសរើសឡើយ។ ដូចនេះហើយអ្នកត្រូវឆ្លាត ក្នុងការឆ្លើយសំណួរ ដោយទាញយកជំនាញណាមួយដែលអ្នកមានពាក់ព័ន្ធនឹងការងារដែលអ្នកចង់ធ្វើនោះ ហើយត្រូវប្រាកដថា ជំនាញអ្នកគឺគ្មានអ្នកណាអាចធ្វើបានទេ។
៣) បង្ហាញបញ្ហារបស់ក្រុមហ៊ុនហើយដោះស្រាយឲ្យពួកគេឃើញ៖ មុនពេលមកសម្ភាសន៍ការងារ អ្នកគួរតែស្រាវជ្រាវឲ្យដឹងថាក្រុមហ៊ុន នេះកំពុងប្រឈមនឹងបញ្ហាអ្វីដែរអត់? បើដឹងបញ្ហាហើយ អ្នកគួរបញ្ចេញគំនិតមកដោះស្រាយនៅនឹងមុខគណៈកម្មការតែម្ដងទៅ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ theinterviewguys.com អត្ថបទទាក់ទង៖ តើមានជំនាញទន់ (Soft Skills) អ្វីខ្លះ ដែលក្រុមហ៊ុនលំដាប់ៗ តែងតែសម្លឹងមើលពីបេក្ខជន? គន្លឹះងាយ ៗ ជំរុញឲ្យអ្នកសម្ភាសន៍ការងារឆាប់ជាប់!