តើ​រឿង​អ្វី​ខ្លះ​​ទៅ​ដែល​​មនុស្ស​ម្នាក់ៗ​ពេល​បែក​គ្នា​ហើយ​ ទើប​ដាច់​ចិត្ត​ស្ដាយ​ក្រោយ​?​



បើ​មនុស្ស​ម្នាក់ៗ​តែង​តែ​ស្ដាយ​​ក្រោយ​ដដែល​ តើ​ចាំ​បាច់​អី គេ​ជ្រើសរើស​ដើរ​ផ្លូវ​បែក​គ្នា​? ពេល​បែក​​គ្នា​នេះ​គឺ​ដោយ​សារ​ពី​អ្វី​ទៅ​?​ ដោយ​សារ​អស់​ចិត្ត​ស្រឡាញ់​​ឬ​គ្រាន់​​តែ​ចង់​ឈ្នះ​ចិត្ត​? តើ​រឿង​អ្វី​ខ្លះ​​ទៅ​​ដែល​​មនុស្ស​ម្នាក់ៗ​ពេល​បែក​គ្នា​​ហើយ​ ទើប​ដាច់​ចិត្ត​ស្ដាយ​ក្រោយ​?

១) អ្នក​មិន​គួរ​ណា​ បង្ហាញ​ក្ដី​ស្រឡាញ់​ជ្រុល​ពេក​ មិន​គួរ​យក​ចិត្ត​ទុកដាក់ ​ពេក មិន​គួរ​ឃាំង​ចិត្ត មិន​​គួរ​បើក​សិទ្ធិ​ពេក មិន​​​គួរ​កំណាញ់​ពេក មិន​គួរ​​ណាស់ ឆេវឆាវ​ពេក មិន​​គួរ​ប្រច័ណ្ឌ​រឹងរូស​ពេក​ទេ​។ ពេល​ដែល​អ្នក​សម្លឹង​មើល​ទៅ​អតីតកាល​ ពេល​ដែល​អ្នក​ទាំង​២​នៅ​ជាមួយ​គ្នា អ្នក​នឹង​ស្ដាយ​ពី​អ្វី​ដែល​អ្នក​បាន​ធ្វើ​​ខុស​កន្លង​មក​។

២) អ្នក​​គួរ​តែ​ខំ​ប្រឹង​ដើម្បី​គេ​លើស​នេះ​៖ តើ​អ្នក​មាន​ចាំ​ទេ ថា​ថ្ងៃ​នោះ​គឺ​ជា​ថ្ងៃ​ខួប​កំណើត​របស់​គេ តែ​អ្នក​​​​បាន​​ព្រងើយ​កន្តើយ ហើយ​គ្មាន​សូម្បី​ពាក្យ​ជូន​ពរ។ តើ​ចំណុច​ទាំង​នេះ បើ​អ្នក​​ខំ​ប្រឹង​ដើម្បី​​ពួក​គេ​បន្តិច រឿង​រ៉ាវ​ឈ្លោះ​គ្នា​ក៏​មិន​អាច​កើត​មាន​ឡើង​បាន​ដែរ​។

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ entrepreneur

X
5s