រាល់ជម្លោះការងារទាំងអស់គឺមិនមែនសុទ្ធតែអាក្រក់ទេ ព្រោះថា៣ចំណុចនេះក៏អាចក្លាយជាអត្ថប្រយោជន៍ដែរ
តើអ្នកជាមនុស្សមិនចូលចិត្តឈ្លោះគ្នាទេមែនទេ? តាមពិតទៅគ្មានអ្នកណាចង់ឲ្យជម្លោះកើតមានឡើងទេ ព្រោះវាបង្កើតនូវអនុស្សាវរីយសោះកក្រោះ ហើយម្យ៉ាងទៀតវាអាចនាំបញ្ហាឈានដល់ការប្រើអំពើហិង្សាទៀត។ តែអត្ថបទនេះចង់បង្ហាញថា អ្នកអាចរៀននឹងទទួលបានប្រយោជន៍ខ្លះៗ ពីជម្លោះនេះបានដែរ ក្នុងនោះមាន៖
១) បង្រៀនអ្នកឲ្យចេះបត់បែនខ្លួន៖ ជាការពិតណាស់ ជម្លោះមួយកើតឡើងគឺដោយសារ មនុស្សម្នាក់ៗ មានគំនិត២ផ្សេងគ្នា។ ដើម្បីសម្រួលគ្នា ពីជម្លោះដែលកើតមានឡើង មា្នក់ៗ គឹត្រូវតែសម្របខ្លួន បត់បែនខ្លួនឯងទៅតាមយោបល់អ្នកដទៃ ហើយត្រូវរៀនដាក់ខ្លួនម្នាក់បន្តិចៗ។
២) បង្រៀនអ្នកឲ្យចេះស្ដាប់អ្នកដទៃ ៖ ជម្លោះអាចបញ្ចប់បានលុះត្រាម្នាក់ៗ ចេះស្ដាប់គ្នា។ កាលពីមុន អ្នកអាចជាមនុស្សរឹងចចេស ហើយដើរតាមតែគំនិតផ្ទាល់ខ្លួន។ តែពេលឆ្លងកាត់ជម្លោះរួចមក អ្នកលែងហ៊ានគិតនិងដើរតែឯងទៀតហើយ។
៣) ចេះស្វែងរកដំណោះស្រាយ៖ បញ្ហាកំពុងតែកើតមានឡើងនៅនឹងមុខអ្នក ហើយមានតែអ្នកនិងដៃគូម្ខាងទៀតប៉ុណ្ណោះ ដែលអាចរួមគ្នាដោះស្រាយបញ្ហាបាន។ ដូចនេះជម្លោះក៏អាចជួយអភិវឌ្ឍ ជំនាញក្នុងការដោះស្រាយបញ្ហាអ្នកបានច្រើនដែរ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ entrepreneur