អនាគត​វា​សំខាន់​មែន​ តែ​សំអាង​លើ​ហេតុផល​ទាំង​​នេះ​​អ្នក​ក៏​មិន​ត្រូវ​​ខ្វល់​​ខ្លាំងហួសហេតុ​ពេក​ដែរ​



រៀងរាល់​ថ្ងៃ​នេះ បើក​អ្នក​​​ហ៊ាន​តែ​បើក​សិទ្ធិ​​​ឲ្យ​ខ្លួន​ឯង​ខ្វាយ​ខ្វល់​អនាគត​​ខ្លាំង​ពេក​ អ្នក​អាច​​មាន​បញ្ហា​សុខភាព​​ភ្លាម​ ព្រោះ​ថា​ រឿង​ដែល​ត្រូវ​ខ្វល់​គឺ​វា​ច្រើន​ពេក​។ ហេតុនេះ​ទើប​មាន​​ ហេតុផល​មួយ​ចំនួន​​ដែល​អ្នក​ត្រូវ​​ដឹង ថា អ្នក​មិន​គួរ​ណា​ចំណាយ​ពេល​ខ្វាយខ្វល់​នឹង​រឿង​អនាគត​ច្រើន​ពេក​ទេ​។ ហេតុផល​នោះ​រួម​មាន​៖

១) បារម្ភ​ច្រើន​ពេក​នឹង​ធ្វើ​ឲ្យ​បច្ចុប្បន្នកាល​អ្នក​មិន​ជោគជ័យ​៖ ការ​បារម្ភ​​ភ័យ​ព្រួយ​ពី​អនាគត​ច្រើន​ពេក នឹង​ធ្វើ​ឲ្យ​​អ្នក​បាត់បង់​អ្វី​ដែល​អ្នក​កំពុង​មាន​ក្នុង​ពេល​បច្ចុប្បន្ន។ តាម​ពិត​ទៅ​អនាគត​គឺ​មិនទាន់​មក​ដល់​ទេ តែ​ហេតុ​អី​អ្នក​ចាំបាច់​ខ្វល់​ច្រើន​ម្ល៉េះ? រឿង​អនាគត មិនទាន់​មក​ដល់ ឯ​រឿង​អតីតកាល​ក៏​កន្លង​ផុត​ទៀត ហើយ​អ្វី​ដែល​​អ្នក​គួរ​ផ្ដោត​ជាង​គេ​នោះ​គឺ​គួរ​តែ​បច្ចុប្បន្នកាល​ទើប​ត្រូវ​។

២) បារម្ភ​ច្រើន​ពេក​គឺ​មិន​អាច​ទាយ​ដឹង​ពី​អនាគត​ទេ​៖ មនុស្ស​ម្នាក់ៗ គឺ​មិន​អាច​មាន​សមត្ថភាព​ខ្លាំង​ដល់​ថ្នាក់​ទាយ​ពី​អតីតកាល​ដឹង​នោះ​ទេ។ រឿង​វា​ប្រែប្រួល ហើយ​ផ្លាស់​ប្ដូរ​សឹង​មិន គួរ​ឲ្យ​ជឿ។​ ដូចនេះ​បើ​អ្នក​បារម្ភ​ច្រើន​ពេក អ្នក​ក៏​នៅ​តែ​មិន​អាច​ទាយ​ដឹង​ថា អនាគត​យ៉ាង​ណា​ដែរ។ ពេល​ដែល​វា​មក​ដល់​ ពេល​នោះ​ហើយ​ទើប​អ្នក​អាច​ដឹង​។

៣) បារម្ភ​ពេក​​បាត់បង់​ការ​ប្រមូល​អារម្មណ៍​៖ មនុស្ស​ដែល​រស់​នៅ​ដោយ​ខ្វះ​ការ​ផ្ដោត​អារម្មណ៍ ទោះ​បី​ជា​ធ្វើ​អ្វី​ក៏​មិន​ជោគជ័យ​ដែរ។ ហេតុនេះ​ទើប​គេ​មិន​ចង់​ឲ្យ​អ្នក​រាល់​គ្នា ព្រួយ​ និង​គិត​ច្រើន​ពី​ពេល​អនាគត​ ព្រោះ​ថា វា​មិន​បាន​នាំ​អ្នក​ទៅ​រក​អ្វី​ដែល​​ពិត​ប្រាកដ​នោះ​ទេ។ អ្វី​គ្រប់​យ៉ាង​គឺ​គ្រាន់​តែ​ជា​ការ​ស្រមៃ​របស់​ខ្លួន​​តែ​ប៉ុណ្ណោះ។

៤) បារម្ភ​ច្រើន​ពេក​ធ្វើ​ឲ្យ​អ្នក​ជ្រើសរើស​អ្វី​ក៏​ខុស​៖ មនុស្ស​មាន​ការ​ព្រួយ​បារម្ភ​ច្រើន គឺ​ពិបាក​បំផុត​ក្នុង​ការ​ជ្រើសរើស​ផ្លូវ​ដើរ។ ហើយ​បើ​អ្នក​ពិបាក​ក្នុង​ការ​ជ្រើសរើស​ផ្លូវ​ដើរ​ហើយ​នោះ តើ​អ្នក​ចង់​ទៅ​ពឹង​គេ​ឲ្យ​ជួយ​នាំ​អ្នក​ដើរ​តើ​មែន​ទេ​? តើ​អ្នក​ទុក​ចិត្ត​​បាន​ទេ ថា​តើ​គេ​អាច​មក​ដឹក​នាំ​អ្នក​ដើរ​ទៅ​កាន់​ផ្លូវ​ល្អ​ឬ​ក៏​មិន​ល្អ​?

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ planetofsuccess

X
5s