ចំណុចទាំង៣យ៉ាងនេះដែលមេដឹកនាំពិតប្រាកដទាំងអស់ចង់ឲ្យកូនចៅដឹង
អ្នកប្រហែលជាធ្លាប់ឭឬគិតថាមេដឹកនាំគឺជាមនុស្សដែលមានគំនិតផ្សេងៗឬល្អៗដែលជួយឲ្យពួកគេជោគជ័យក្នុងជំនួញ។ មេដឹកនាំពិតប្រាកដគឺជាមនុស្សដែលមានទំនាក់ទំនងល្អជាមួយមនុស្សគ្រប់រូប មានទស្សនៈវិស័យវែងឆ្ងាយ មានការតាំងចិត្តខ្ពស់ ជំរុញនិងលើកទឹកចិត្តអ្នកដទៃ។ល។ ខាងក្រោមនេះគឺជាចំណុចដែលមេដឹកនាំពិតប្រាកដចង់ឲ្យអ្នកដឹង៖
១) ភាពជឿជាក់លើគ្នា៖ មេដឹកនាំពិតប្រាកដដឹងថាទំនាក់ទំនងរវាងមេនិងកូនចៅគឺជាកត្តាសំខាន់ជាងគេបំផុត ដែលដឹកនាំក្រុមហ៊ុនទៅរកភាពជោគជ័យបាន។ ដូច្នេះហើយ ដើម្បីទំនាក់ទំនងអាចល្អ បាន នោះវាទាមទារឲ្យមានការជឿជាក់លើគ្នាទៅវិញទៅមក។
២) មិនពន្យារពេល៖ រាល់មេដឹកនាំពិតប្រាកដសុទ្ធតែមានគំនិតមួយគឺថា៖«មិនទុកការងារដែលអាចធ្វើបាននៅថ្ងៃនេះដល់ថ្ងៃស្អែកនោះទេ។» មេដឹកនាំពិតប្រាកដដឹងថាមានកិច្ចការជាច្រើនដែលត្រូវបំពេញ គ្មានពេលសម្រាប់ពន្យារពេលនោះទេ ម៉្យាងវិញទៀត នេះជាទម្លាប់អាក្រក់មួយ។ តែប្រសិនជាអ្នករវល់ អ្នកអាចសុំពន្យារបាន គ្រាន់តែប្រសិនជាមិនចាំបាច់ទេ អ្នកគួរតែបញ្ចប់នៅថ្ងៃនេះ។
៣) ប្រកួតប្រជែងនឹងអ្នក៖ ប្រសិនជាមេរបស់អ្នកដាក់កិច្ចការដែលលំបាកណាមួយ ចូរចងចាំថានោះមិនមែនជាទណ្ឌកម្មនោះទេ។ តាមការពិតទៅ មេដឹកនាំពិតប្រាកដដឹងថាកូនក្រុមរបស់គាត់មិនអាចរីកចម្រើនបានឡើយប្រសិនជាមិនជួបការលំបាកខ្លះ។ ដូច្នេះហើយ អ្នកគួរតែទទួលយកកិច្ចការនោះហើយធ្វើវាឲ្យបានល្អ៕
ប្រែសម្រួល៖ អឹុង មុយយូ ប្រភព៖ lifehack.org