ចំណុចទាំងនេះគឺអ្នកត្រូវតែចាំ នៅពេលណាអ្នកបរាជ័យ!
មិនថាអ្នកជាអ្នកណា ? មិនថាអ្នកនៅកន្លែងណា? មិនថាអ្នកជាអ្វី? អ្នកតែងមានជួបប្រទះការបរាជ័យ ហើយការបរាជ័យនោះអាចមកបំបាក់តឹកចិត្តអ្នកមិនឲ្យធ្វើអ្វីបានតទៅទៀត។ ហេតុនេះដើម្បីកុំអនុញ្ញាតឲ្យវាមកបំបាក់ទឹកចិត្តអ្នកកាន់តែធ្ងន់ធ្ងរ អ្នកត្រូវតែចងចាំនូវចំណុចមួយចំនួនទុក ក្នុងនោះមាន៖ VDO
១) អ្នកមានមនុស្សដែលស្រលាញ់ និង ចាំជួយអ្នកជុំវិញខ្លួន៖ ជឿថាអ្នកពិបាកចិត្ត ពេលដែលបរាជ័យ តែមានមនុស្សច្រើនណាស់ ដែលនៅចាំគាំទ្រ និងលើកទឹកចិត្តអ្នក និងចង់អោយអ្នក ក្នុងការធ្វើអ្វីឲ្យជោគជ័យសារជាថ្មីទៀត។
២) បរាជ័យគឺមិនមែនជាបញ្ហាធំនោះទេ៖ បរាជ័យវានាំឲ្យអ្នកពិបាកចិត្តមែន តែអ្នករៀនបានច្រើនពីវា។ ការដែលអ្នកចុះចាញ់ ទើបជាបញ្ហាធំជាង។ ធ្វើអ្វីក៏ដោយគឺមិនតូ្រវបាក់ទឹកចិត្ត ហើយកុំអស់សង្ឃឹម ។ បើអ្នកចាញ់ថ្ងៃនេះ ថ្ងៃស្អែកក៏មិនប្រាកដថាចាញ់ម្ដងទៀតដែរ។
៣) នរណាៗ ក៏ធ្លាប់ជួបដូចយើងដែរ តែគេនៅតែជម្នះបាន៖ មិនមែនមានទេអ្នកទេដែលជួបរឿងបែបនេះ។ ពេលខ្លះអ្នកដទៃ ជួបរឿងពិបាកជាងយើងរាប់ ពាន់ដង តែអ្នកប្រហែលជាមិន ដឹងទេ។ ហេតុនេះចូរកុំគិតអ្វីដែលអវិជ្ជមាន ដោយអ្នកត្រូវតែកែប្រែការគិតអ្នកឲ្យមកល្អដូចដើម ហើយចាប់ផ្ដើមធ្វើឲ្យវាជោគជ័យសារជាថ្មីវិញទើបប្រសើរ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ bustle