ទម្លាប់មនុស្សដែលរស់នៅមិនចេះច្រណែនគេ! តើអ្នកជាមនុស្សបែបហ្នឹងដែរឬអត់?
មនុស្សដែលមិនចេះច្រណែនគេ គឺជាមនុស្សដែលរស់នៅមិនចេះប្រៀបធៀបខ្លួនទៅនឹងគេ និងជាមនុស្សសប្បាយរីករាយនឹងអ្វីដែលខ្លួនមាន។ ពួកគេរស់នៅបានយូរជាងអ្នកដែលចាំតែច្រណែននិន្ទាគេ ហើយគិតតែពីប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃ ។ តើមានទម្លាប់អ្វីទៀតដែលអាចបញ្ជាក់ថា អ្នកជាមនុស្សមិនរស់ដោយមិនច្រណែនគេ?
១) ចូលចិត្តលើកទឹកចិត្តអ្នកដទៃ ៖ ពេលឃើញនរណាម្នាក់បរាជ័យ គេតែងតែមកលួងលោម និងលើកទឹកចិត្ត ដើម្បីជួយសម្រួលអារម្មណ៍ដល់អ្នកដែលបរាជ័យនោះ។ នេះដោយសារតែពួកគេមិនមានចិត្តឈ្នានីសនរណា បើមនុស្សឈ្នានីសវិញ ពេលដែលឃើញនរណាបរាជ័យហើយ គេតែងតែយកពេលនោះ ទៅធ្វើអ្វីមួយ ដើម្បីឲ្យឈ្នះគេ ហើយយកមកអួតអ្នកបរាជ័យនោះវិញ។
២) មិនដែលលួចតាមដានអ្នកណា៖ មានដឹងទេ ថា មនុស្សច្រណែនឈ្នានីសគេ តែងតែចំណាយពេលខ្លួនឯងទៅអង្គុយតាមដានរឿងរ៉ាវរបស់អ្នកដទៃ។ ព្រោះថាពួកគេមិនចង់ធ្វើអ្វីក្រៅពីចង់ដឹងរឿងរបស់គេទេ។ រឿងអ្នកដទៃគឺសំខាន់ជាងរឿងខ្លួនឯងទៀត នេះគឺសម្រាប់អ្នកដែលពូកែច្រណែនគេ។
៣) មានចិត្តទូលាយមិនកំណាញ់៖ អ្នក ដែលមិនដែលច្រណែនគេ ពួកគេជាប្រភេទមនុស្សបើកចិត្តទូលាយ ហើយមិនកំណាញ់ឡើយ ក្នុងការចែករំលែកអ្វីដែលពួកគេមាន។ អ្នកណាក៏អាចមកសួរនាំគេ ហើយពឹងពាក់គេបានដែរ។
៤) មិនលោភលន់ចង់លើសអ្នកណា៖ បើគេគិតថាទៅមិនរួច គេមិនទៅចំណាយពេលចង់បានវាទេ។ គេតែងប្រកាន់គំនិតថា បើគេមិនមាននិស្ស័យនឹងរបស់អ្វីមួយមែន ទោះជាខំប៉ុណ្ណា ក៏មិនបានវាមកដែរ។
៥) ផ្ដោតលើតែជោគជ័យខ្លួនឯងទេ៖ រាល់ទង្វើ ដែលគេធ្វើ គឺគេផ្ដោតលើតែជោគជ័យរបស់ខ្លួនប៉ុណ្ណោះ។ សម្រាប់អ្នកដែលពូកែច្រណែនគេវិញ គែមិនដែលស្កប់ស្កល់នឹងអ្វីដែលខ្លួនធ្វើឡើយ ព្រោះមួយថ្ងៃៗ ពួក គេតែងតែចាំមើលបំណាំអ្នកណាដែលគេច្រណែនតែប៉ុណ្ណោះ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ theearthchild