បើ​ទោះបី​​​ជួប​ស្ថាន​ភាព​អាក្រក់​យ៉ាង​ណា​ក្តី​ បើ​អ្នក​មាន​ក្តី​សង្ឃឹម ជីវិត​នឹង​ស្រស់​បំពង​ឡើង​វិញ​ជា​មិន​ខាន​



ជីវិត​មិន​មែន​ មាន​ន័យ​ថា មនុស្ស​ល្អ​នឹង​មិន​ជួប​ផល​លំបាក​នោះ​ទេ​​ ឬ​ដឹង​តែ​​ថា​ សប្បាយ​ចិត្ត​​រហូត​នោះ​ទេ។ បើ​ទោះ​ជា​អ្នក​ជា​មនុស្ស​ល្អ​​ឬ​អាក្រក់​ក៏​ដោយ បញ្ហា​និង​ឧបសគ្គ​នៅ​តែ​​ដើរ​តាម​ជីវិត​របស់​បុគ្គល​ម្នាក់ៗ​ជា​និច្ច​។ ​ជីវិត​​មនុស្ស​ម្នាក់​ៗ​ ​​ពោរពេញ​ទៅ​ដោយ​ឧបសគ្គ​ដែល​​ត្រូវ​ជម្នះ​ឬ​ដោះស្រាយ​​បើ​មិន​ដូច្នោះ​ទេ​ជីវិត​នឹង​ជាប់​ផុង​ជ្រៅ​​ទៅ​ៗ​ជា​មិនខាន។ ប៉ុន្តែ ប្រសិន​ជា​អ្នក​នៅ​មាន​សង្ឃឹម​ ទោះ​បី​ជា​អ្នក​ស្ថិត​នៅ​ស្ថានភាព​លំបាក​យ៉ាង​ណា​ក្តី អ្នក​នឹង​​អាច​​បន្ត​ដំណើរ​ទៅ​មុខ​បាន។ តើ​សង្ឃឹម​ទាំង​នោះ​អាច​កើត​ចេញ​​តាម​​របៀប​ណា៖ ​

១) ​ ត្រឡប់​ទៅ​រឿង​អតីត៖ ប្រសិន​​ជា​មាន​ពេល​មួយ​អ្នក​គិត​ថា ​ជីវិត​បច្ចុប្បន្ន​របស់​អ្នក​គ្មាន​អ្វី​សោះ​មាន​​តែ​ក្តី​ឈឺចាប់ អ្នក​គួរ​តែ​ត្រឡប់​ទៅ​អតីតកាល​។ ការ​ត្រឡប់​ទៅ​អតីតកាល​វា​ជួយ​​ឲ្យ​អ្នក​​គិត​ឃើញ​ដល់​ពេល​សប្បាយ (​Good times) ​និង​ស្នា​ដៃ​ដែល​ធ្លាប់​មាន។ វា​ជួយ​ឲ្យ​អ្នក​មាន​កម្លាំង​ចិត្ត​ឡើង​វិញ។

២) អាន​សៀវភៅ​​ឬ​អាន​ជីវប្រវត្តិ​របស់​បុគ្គល​ជោគជ័យ៖ នៅ​ពេល​ដែល​អ្នក​គិត​ថា ​ខ្លួន​ឯង​អន់ គ្មាន​សមត្ថភាព​ឬ​អស់​សង្ឃឹម​ក្នុង​ជីវិត អ្នក​អាច​អាន​សៀវភៅ​​ ឬ​អាន​ជីវប្រវត្តិ​របស់​បុគ្គល​ជោគជ័យ។ ជា​ការ​ពិត​ណាស់ ទម្រាំ​តែ​បុគ្គល​ជោគជ័យ​ទទួល​បាន​ភាព​ជោគជ័យ​ឬ​ក្លាយ​ជា​មហា​សេដ្ឋី​បាន​នោះ​​ ពួក​គាត់​ឆ្លង​កាត់​ឧបសគ្គ​រាប់​មិន​អស់។ ដូច្នេះ​ហើយ វា​នឹង​ជំរុញ​ទឹក​ចិត្ត​ឲ្យ​ខំ​ប្រឹង​ឡើយ​វិញ។ ​អ្នក​ត្រូវ​ចាំ​ថា​ ៖«បើ​អ្នក​ដទៃ​អាច​ឆ្លង​កាត់​ឧបសគ្គ​បាន អ្នក​ក៏​អាច​ធ្វើ​បាន​ដូច​គ្នា»

៣) និយាយ​គ្នា​​ជា​មួយ​មិត្តភក្ដិ៖ ​ទម្រាំ​តែ​បាន​ដើរ​មក​ដល់​ថ្ងៃ​នេះ​ មនុស្ស​ម្នាក់​ៗ​សុទ្ធ​តែ​ធ្លាប់​ឆ្លង​កាត់​រឿង​រ៉ាង​ជា​ច្រើន។ ​ប្រសិន​ជា​អ្នក​មាន​បញ្ហា ​ឬ​ឧបសគ្គ​​ អ្នក​អាច​សាក​ចែក​រំលែក​ទៅ​កាន់​មិត្ត​ដែល​អ្នក​អាច​ទុក​ចិត្ត​បាន​ ពី​ព្រោះ​ថា ​គាត់​អាច​នឹង​ធ្លាប់​ឆ្លង​កាត់​និង​អាច​ផ្តល់​​ដំបូន្មាន​ឬ​យោបល់​ល្អៗ​ដល់​អ្នក​បាន។

​បើ​ពិបាក​ចិត្ត ​ឬ​មិន​សប្បាយ​ចិត្ត កុំ​ទុក​ក្នុង​ចិត្ត​តែ​ម្នាក់​ឯង។ ចែក​រំលែក​ទៅ​កាន់​មិត្ត​ព្រោះ​គេ​អាច​ជួយ​គិត​ ដូច​សុភាសិត​មួយ​ពោល​ថា៖«​ខួរក្បាល​២​ប្រសើរ​ជាង​ខួរក្បាល​១»

ប្រែ​សម្រួល៖ អុឹង មុយយូ ប្រភព៖ www.thoughtcatalog.com

X
5s