ពាក្យដែលអ្នកគួរកាត់បន្ថយខ្លះ បើចង់ឲ្យអាជីវកម្មជោគជ័យទៅថ្ងៃមុខ
មានតែខ្លួនឯងប៉ុណ្ណោះ ដែលអាចសម្រេចបានថាខ្លួនឯងជោគជ័យឬក៏មិនជោគជ័យ។ ក្នុងនោះអ្នកត្រូវដឹងថា ពាក្យណាដែលអ្នកគួរប្រើនិងមិនគួរប្រើ ដើម្បីធ្វើឲ្យអាជីវកម្មអ្នកអាចដើរទៅមុខបាន ដោយគ្មានឧបសគ្គមករារាំង។
១) «សំណាង»៖ តាមពិតទៅ សំណាងគឺមិនបានមកចូលរួមធ្វើឲ្យអ្នកជោគជ័យទេ។ តែដោយសារតែមនុស្សមួយចំនួនគិតថា ការបរាជ័យគឺដោយសារតែការខ្វះសំណាង ហេតុនេះទើបគេគិតថា ការជោគជ័យគប្បីមានសំណាងនៅក្នុងនោះ។ ត្រូវចាំថា បើចង់ជោគជ័យ អ្នកមិនត្រូវផ្ដោតខ្លាំងលើសំណាងពេកទេ។ អ្នកគួរតែខិតខំធ្វើអ្វីមួយឲ្យអស់ពីសមត្ថភាពតាមតែអាចទៅរួចទើបល្អជាង។
២) «ស្អប់» ៖ មនុស្សជោគជ័យ ទាំងអស់ក្នុងលោក គឺមិនដែលមានគំនិតស្អប់នរណាម្នាក់ឡើយ។ ទោះបីគេមានសត្រូវការងារច្រើន មានដៃគូប្រកួតប្រជែងរកស៊ីមែន តែគិតថាពួកគេខ្វល់ដែរឬអត់នឹងការស្អប់គំកួនគេនោះ? ទោះខ្វល់ឬមិនខ្វល់ ចុងក្រោយគឺនៅតែមិនមានប្រយោជន៍អីដល់អាជីវកម្មរបស់ខ្លួនដដែលហ្នឹង។
៣) «ប៉ុន្តែ» ៖ អ្នកជំនួញជោគជ័យម្នាក់ គឺហ៊ាន និងមានការសម្រេចចិត្តលឿន មិនស្ទាក់ស្ទើរឡើយ។ ពាក្យថា «ប៉ុន្តែ» នេះគឺស័ក្ដិសម សម្រាប់តែមនុស្សណាដែល មានភាពស្ទាក់ស្ទើរច្រើន និងមិនហ៊ានសម្រេចចិត្តលឿនៗ ក្នុងការធ្វើអ្វីមួយប៉ុណ្ណោះ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ thebalance