ការ​ស្រាវជ្រាវ​ពី​សាកលវិទ្យាល័យ Harvard ៖​«​កូន​ដែល​មាន​ម្ដាយ​ជា​អ្នកធ្វើ​ការ​ ធំ​ឡើង​តែង​ជោគជ័យ​នឹង​ការងារ​ហើយ​បាន​ប្រាក់​ខែ​ខ្ពស់»​



«កូន​ដែល​ធំធាត់​ឡើង​មាន​ម្ដាយ​ជា​អ្នក​​ធ្វើ​ការ​ ភាគ​ច្រើន​ធំ​ឡើង​​ជោគជ័យ​នឹង​ការងារ មាន​ប្រាក់​ខែ​ខ្ពស់ ហើយ​មាន​ឋានៈ​ធំ​ជាង កូន​ដែល​មាន​ម្ដាយ​ត្រឹម​តែ​ជា​មេ​ផ្ទះ» នេះ​បើ​យោង​​តាម​ការ​ស្រាវជ្រាវ​មួយ​របស់​សាកលវិទ្យាល័យ​ដ៏​ល្បី​ឈ្មោះ​ Harvard​ នៅ​សហរដ្ឋអាមេរិក។

ហេតុផល​ដែល​​ជំរុញ​ទឹក​ចិត្ត​ឲ្យ​កូនៗ ធំ​ឡើង​ទទួល​បាន​ការងារ​ល្អ​ពេល​ឃើញ​ម្ដាយ​ធ្វើ​ការ​ គឺ​ដោយ​សារ​តែ​កូនៗ​ភាគ​ច្រើន​គឺ​ជិតស្និទ្ធ​នឹង​ម្ដាយ​ជាង​ឪពុក​។ ហើយ​ម្ដាយ​គឺ​ជា​ស្រ្ដី​ទន់ខ្សោយ​ ដោយ​ភាគ​ច្រើន​ ម្ដាយ​គឺ​​មិន​សូវ​​ជា​មាន​ឱកាស​បាន​ធ្វើ​ការ​នោះ​ទេ ដោយ​​​ពួក​គាត់​​មាន​កាតព្វកិច្ច​ជា​ស្រ្ដី​មេផ្ទះ។

ពេល​ដែល​កូនៗ បាន​ឃើញ​ការ​ខិតខំ​របស់​ម្ដាយ​ ក្នុង​ការ​ស្វែងរក​លុយ កូនៗ គឺ​ទទួល​បាន​អារម្មណ៍​មួយ​ចង់​ធ្វើ​ការ​ដើម្បី​ចិញ្ចឹម​ពួក​គាត់​វិញ។ ហេតុនេះ​​បើ​ប្រៀប​ធៀប​កូនៗ​ដែល​មាន​ម្ដាយ​ជា​អ្នក​ធ្វើ​ការ​និង​មាន​ម្ដាយ​ជា​ស្រ្ដី​មេផ្ទះ អ្នក​ដែល​​មាន​ម្ដាយ​ជា​អ្នក​ធ្វើ​ការ​គឺ​ភាគ​ច្រើន​ទទួល​បាន​ការងារ​ល្អ ជោគជ័យ​និង​មាន​ប្រាក់ខែ​ខ្ពស់​ជាង​​៕ ​

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ forbes

X
5s