គន្លឹះ​ងាយ ៗ ជំរុញ​​ឲ្យ​អ្នក​សម្ភាសន៍​ការងារ​ឆាប់​ជាប់!​



អ្នក​ណា​ដែល​ថា​មិន​មាន​សម្ពាធ​ ពេល​ឈាន​ដល់​ការ​សម្ភាសន៍​ការងារ​ម្ដងៗ​នោះ។ សម្ពាធ​ខ្លាំង​​ពេក​នាំ​ឲ្យ​អ្នក​ភិតភ័យ ហើយ​ការងារ​នឹង​មិន​អាច​ក្លាយ​ជា​របស់​អ្នក​បាន​ឡើយ។ ហេតុនេះ​តើ​មាន​គន្លឹះ​អ្វី​ ដែល​អាច​នាំ​ឲ្យ​អ្នក​កុំ​ឲ្យ​ភិតភ័យ ហើយ​ឆ្លើយ​សំនួរ​​បាន​យ៉ាង​ល្អឥតខ្ចោះ​ទេ​?

១) និយាយ​ចម្លើយ​ឲ្យ​ចំ​ៗ​៖ បើ​អ្នក​​តែង​តែ​ឆ្លើយ​សំណួរ​ លក្ខណៈ​ទូទៅ​ពេក អ្នក​សួរ​​គេ​នឹង​មិន​សូវ​យល់​ច្រើន​ពី​អ្នក​ឡើយ។ វា​ជា​រឿង​ល្អ បើ​អ្នក​អាច​ឆ្លើយ​សំណួរ​ដោយ​និយាយ​រៀបរាប់​ពី​បទពិសោធន៍​​ខ្លួន​ឯង និង​ផ្ដល់​ជា​ឧទាហរណ៍​​ជាក់​ស្ដែង​ឲ្យ​ច្បាស់​ និង​ចំ​ចំណុច​។​

២) កុំ​និយាយ​រដាក់​រដុប​៖ បើ​អ្នក​ឧស្សាហ៍​ប្រ​ពាក្យ​ «ហ៊ឹម ឬ​អា» ច្រើន​ពេក វា​បង្ហាញ​ថា​​អ្នក​​កំពុង​ភិតភ័យ​និយាយ​រដាក់រដុប រក​នឹក​អ្វី​និយាយ​មិន​ឃើញ។ ពេល​ខ្លះ​បើ​អ្នក​​ទទួល​បាន​សំណួរ​ដែល​ពិបាក ហើយ​ឆ្លើយ​មិន​ចេញ អ្នក​ត្រូវ​ប្រញាប់​ឆ្លើយ​វិញ​ភ្លាម​ ថា​អ្នក​មិន​សូវ​​យល់​នឹង​សំណួរ​ ទាំង​នោះ​ក៏​បាន​។

៣) ត្រូវ​ចេះ​រៀន​សួរ​សំណួរ​គេ​វិញ​៖ ពេល​អ្នក​​មិន​​សួរ​​សំណួរ​ទៅ​គេ​វិញ អ្នក​បាន​បាត់បង់​ឱកាស ក្នុង​ការ​ទទួល​យក​ព័ត៌មាន​ល្អ​ៗ​ពី​ក្រុមហ៊ុន​បាត់​ទៅ​ហើយ។ បើ​អ្នក​មិន​សួរ​សំណួរ វា​បង្ហាញ​ថា​អ្នក​​មិន​ចាប់​អារម្មណ៍​នឹង​ការងារ​នោះ​ទាល់​តែ​សោះ។ ដូចនេះ​​ត្រូវ​​បង្ហាញ​ពី​​ចំណាប់​​អារម្មណ៍​របស់​អ្នក ​តាម​រយៈ​ការ​សួរ​សំណួរ​ឲ្យ​បាន​ច្រើន​។

៤) ត្រូវ​ចាំ​ថា​អ្វី​​ខ្លះ​មាន​នៅ​ក្នុង​ប្រវត្តិរូប​សង្ខេប​អ្នក​៖ មនុស្ស​មួយ​ចំនួន​ មិន​​ចងចាំ​ថា​ក្នុង​ប្រវត្តិរូប​ការងារ​ មាន​ដាក់​​អ្វី​ខ្លះ​នោះ​ទេ។ ម្ល៉ោះ​ហើយ​វា​អាច​ធ្វើ​ឲ្យ​អ្នក​សម្ភាសន៍​គិត​ថា រាល់​ព័ត៌មាន​​ទាំង​ឡាយ​គឺ​មិន​ពិត​នោះ​ទេ៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ lifehack

X
5s