តើគួរធ្វើយ៉ាងណាទៅ ដើម្បីទទួលបាន«អ្នកណែនាំអាជីវកម្ម (Mentor)»ដ៏ត្រឹមត្រូវ?
ចំណេះដឹងនិងបទពិសោធន៍កន្លងមកដែលអ្នកធ្លាប់មានអាចជួយអ្នកឲ្យជោគជ័យនឹងអាជីវកម្មបាន ។ តែក្នុងនោះអ្នកក៏ត្រូវការមនុស្សម្នាក់ដើម្បីចង្អុលបង្ហាញថាតើអ្នកគួរទៅតាមផ្លូវមួយណា? អ្នកណែនាំអាជីវកម្មអ្នក(Mentor ) គឺពិតជាជួយអ្នកបានច្រើនណាស់ ព្រោះថាដំណើរ អាជីវកម្មមានបញ្ហាជាច្រើនដែលអ្នកត្រូវជួប ហេតុនេះអ្នកពិតជាត្រូវការមនុស្សជួយជាគំនិតយោបល់។ តើគួរធ្វើយ៉ាងណាដើម្បីរកមនុស្សមកជួយដោយត្រឹមត្រូវ? VDO
១) ត្រូវដឹងសិនថាតើអ្នកចង់ឲ្យគេជួយអ្វីខ្លះ៖ បើអ្នកដឹងច្បាស់ហើយថាអាជីវកម្មអ្នកត្រូវការអ្វីនោះ វាងាយស្រួលសម្រាប់Mentorរបស់អ្នក ក្នុងការស្វែងរកគំនិត។ ជាពិសេសទៅវិញនោះ អ្នកនិង Mentorអ្នក អាចធ្វើការជាមួយគ្នាបានយ៉ាងរលូនទៀត ពេលដែលដឹងថាទិសដៅនៃការងារគឺជាអ្វីនោះ។
២) បង្ហាញ Mentorពីភាពខ្លាំងរបស់អ្នក៖ ពេលអ្នកទទួលបាន Mentorសម្រាប់អាជីវកម្មអ្នកហើយ អ្នកគួរតែបង្ហាញគេថាតើអ្នកចេះអ្វីខ្លះ? តើអ្នកធ្លាប់ធ្វើអ្វីខ្លះ? បង្ហាញគេអំពីការងារដែលអ្នកបានធ្វើពីមុន ថាតើវាជោគជ័យយ៉ាងម៉េច? តើវាមិនដើរយ៉ាងម៉េចខ្លះ?
៣) ស្វែងរក Mentorដែលអ្នកអាចទុកចិត្តបាន៖ ប្រាកដណាស់ អ្នកមិនអាចរកមនុស្សដែលមិនដែលស្គាល់ជីវប្រវត្តិ និងមិនដឹងពីសាវតាររបស់គេពីមុន មកធ្វើជា Mentorអ្នកបានទេ។ ពេលខ្លះគេអាចផ្ដល់គំនិតអាជីវកម្មអ្នកឲ្យដើរទៅផ្លូវខុសក៏ថាបាន។ ហេតុនេះ ដើម្បីជៀសវាង កំហុស អ្នកអាចស្វែងរក Mentorដែលជាមនុស្សស្គាល់គ្នា គួបផ្សំនឹងចំណេះដឹងព្រមទាំងបទពិសោធន៍ដ៏ល្អរបស់ពួកគេ គឺល្អគ្រប់គ្រាន់ហើយ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ lifehack