សំអាងលើអ្វីខ្លះទៅទើប អះអាងថា«Taurus» (គោឈ្មោល) ជាតារានិករដែលមានស្នេហារឹងមាំជាងគេនោះ ?
តារានិករទាំង១២ ក្នុងចំណោមមួយនោះគឺ Taurusត្រូវបានគេប្រសិទ្ធិនាមថាជាតារានិករស្មោះ ស្នេហ៍ជាងគេ។ គួរបញ្ជាក់ផងដែរថា Taurusគឺសំដៅលើអ្នកដែលកើតចាប់ពីខែមេសាទី១៩ ដល់ ខែឧសភា ទី២០។ តើមានអំណះអំណាងអ្វីខ្លះបង្ហាញថាតារានិករមួយនេះ គឺស្មោះស្នេហ៍ជាងគេបង្អស់?
១) ជាប្រភេទមនុស្សស្មោះត្រង់៖ អ្នកមិនអាចរកឃើញតារានិករណាដែលលះបង់ច្រើនដើម្បីស្នេហាជាង តារានិករ Taurusទេ។ ពេលគេស្វែងរកឃើញមនុស្សម្នាក់ដែលធ្វើឲ្យបេះដូងគេញញឹមរាល់ថ្ងៃហើយនោះ គេនឹងលះបង់គ្រប់បែបគ្រប់យ៉ាងក៏ដើម្បីតែបានម្នាក់នោះមកជិត។
២) ក្បាលរឹងហើយបើស្រឡាញ់នរណាហើយគឺមិនងាយបែកចិត្តទេ៖ នរណាក៏ដឹងដែរ ថាTaurusគឺពិតជាក្បាលរឹងណាស់ ហើយបើគេចូលចិត្តអ្វីហើយគឺគេតែងតែនៅជាប់ជាមួយរបស់នោះ គ្មានថ្ងៃបំបែកបានឡើយ។
៣) ជាប្រភេទមនុស្សរ៉ូមែនទិកខ្លាំង៖ ពេលខ្លះTaurusមើលទៅគឺជាមនុស្សធម្មតាពិតមែន តែបើសង្កេតមើលឲ្យជ្រៅទៅពួកគេគឺពោរពេញដោយសេចក្ដីស្រឡាញ់និងការផ្អែមល្ហែមដល់មនុស្សគ្រប់គ្នា។
៤) ទៅណាមកណាតែងមានមិត្តភាពគង់វង្សជានិច្ច៖ Taurusគឺជាតារានិករមួយដែលមានទំនាក់ទំនងល្អបំផុតជាមួយអ្នកដទៃ។ នេះដោយសារតែពួកគេចូលចិត្តជួយអ្នកដទៃ ជាពិសេសឲ្យតែមានអ្នកត្រូវការពួកគេនឹងជួយតាមតែអាចធ្វើទៅបាន។ ហេតុនេះស្នេហាក៏គង់វង្សបានយូរដែរ ដោយសារតែការចេះជួយគ្នាទៅវិញទៅមកបែបនេះ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ powerofpositivity