ចំណេះដឹងអំពី​ច្បាប់៖ ​ស្វែងយល់​ពី​ច្បាប់ពាណិជ្ជកម្ម​នៅកម្ពុជា (​ភាគ​ទី​១)​



ផ្អែកទៅលើ​រដ្ឋធម្មនុញ្ញ​ឆ្នាំ ១៩៩៣ ប្រទេស​កម្ពុជា​អនុវត្ត​ប្រព័ន្ធ​សេដ្ឋកិច្ច​ទីផ្សារ ដែល​នេះ​គឺជា​កត្តា​ដែល​នាំ ឱ្យមាន​លំហូរ​ពាណិជ្ជកម្ម​បរទេស​ និង​អាជីវកម្ម​ក្នុង​ស្រុក​ដ៏​សម្បូរ​បែប​។ ស្របពេល​ជាមួយគ្នានេះ​ផងដែរ ច្បាប់ពាណិជ្ជកម្ម​ដើរតួនាទី​យ៉ាង សំខាន់​ក្នុងការ​បង្ករ​លក្ខណៈ​ងាយស្រួល និងផ្ដល់​នូវ​សុ​វត្តិភាព​ដល់​ប្រតិបត្តិការ​អាជីវក​ម្មគ្រ​ប់​ប្រភេទ​។

ដូច្នេះហើយ ពាណិជ្ជករ​ទាំងឡាយណា​ដែលមាន​បំណង​ចង់​រក​ស៊ី​​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា គប្បី​ស្វែងយល់ អំពី​ក្របខ័ណ្ឌ​ច្បាប់ពាណិជ្ជកម្ម​ជា​មូលដ្ឋាន​ដើម្បីឱ្យ​ប្រតិបត្តិការ​អាជីវកម្មរ​បស់​ខ្លួន​ប្រកបដោយ​ភាពរលូន ព្រមទាំង ស្របតាម​បទ​ប្បញ្ញត្តិ​ច្បាប់​។ អត្ថបទ​នេះ មាន​គោល​គំនិត​ចែករំលែក​នូវ​ចំណេះដឹង​ជា​មូលដ្ឋាន​នៃ​ច្បាប់ពាណិជ្ជកម្ម កម្ពុជា ការសិក្សា​នេះ​នឹង​បែង​ចែកចេញជា​ភាគ​ជា​បន្តបន្ទាប់​។ ​ខាងក្រោម​នេះ​គឺជា​បទ​ប្បញ្ញត្តិ​ដែល​ពាក់ព័ន្ធ​ទៅនឹង​ការបើក​អាជីវកម្ម​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៖

·         ច្បាប់​ស្តីពី​វិនិយោគ ឆ្នាំ ១៩៩៤ (​បានធ្វើ​វិសោធនកម្ម​នៅ​ឆ្នាំ ២០០៣)

·         ច្បាប់​ស្តីពី​វិធាន​ពាណិជ្ជកម្ម និង បញ្ជីពាណិជ្ជកម្ម ឆ្នាំ ១៩៩៥ (​បានធ្វើ​វិសោធនកម្ម​នៅ​ឆ្នាំ ១៩៩៩)

·         ច្បាប់​ស្តីពី​លក្ខន្តិកៈ​ទូទៅ​នៃ​សហគ្រាស​សាធារណៈ ឆ្នាំ ១៩៩៦

·         ច្បាប់​ស្តីពី​ការងារ ឆ្នាំ ១៩៩៧

·         ច្បាប់​ស្តីពី​សារពើពន្ធ ឆ្នាំ ២០០៣

·         ច្បាប់​ស្តីពី​សហគ្រាស​ពាណិជ្ជកម្ម ឆ្នាំ ២០០៥ ព្រមទាំង​

·         ច្បាប់​និង​លិខិតបទដ្ឋាន​គតិយុត្ត​តាម​វិស័យ​នានា​ដែលមាន​ជា​ធរមាន​ ​មុននឹង​ចាប់ផ្តើម​ប្រកប​អាជីវ​ម្ម ម្ចាស់​អាជីវកម្ម​គប្បី​ដឹងថា​ដើម្បី​បើក​អាជីវកម្ម​មួយ​បាន តើ​ត្រូវ​ដាក់ពាក្យ​ស្នើ សុំ​ទៅ​សា្ថ​ប័ន​ណាខ្លះ​? ខាងក្រោម​នេះ​គឺជា​ឈ្មោះ​ស្ថាប័ន​សំខាន់ៗ ព្រមទាំង​មុខងារ និង សេវាកម្ម​ពាក់ព័ន្ធ​ទៅនឹង ការបើក​អាជីវកម្ម​៖​

ដោយៈ ប៉ុ​ម ទូច

X
5s