ពេលមានអារម្មណ៍ដូចជា«ស្អប់ខ្លួនឯង» អ្នកគួរគិតបែបនេះទើបល្អ
ពេលខ្លះអ្នកល្អ តែខ្លួនឯងផ្ទាល់នូវតែមើលមិនឃើញថាខ្លួនឯងល្អទេ។ អ្នកតែងគិតថាអ្នកមិនស្អាត អ្នកមិនពូកែ អ្នកមិនមានលុយឡាន អ្នកមិនខ្លាំងដូចគេដទៃ។ នេះគឺគ្រាន់តែជាគំនិតរបស់មនុស្សដែលស្អប់ខ្លួនឯងប៉ុណ្ណោះ។ ដូចនេះពេលអ្នកមានអារម្មណ៍បែបនេះ អ្នកត្រូវងាកមកគិតរឿងល្អៗ វិញរួមមាន៖
១) គិតថាអ្នកគួរប្ដូរអ្វីខ្លះ៖ គ្មាន នរណាម្នាក់អាចឲ្យអ្នកស្រឡាញ់ខ្លួនក្រៅពីអ្នកខ្លួនឯងបានឡើយ។ នេះគឺជាទំនួលខុសត្រូវរបស់អ្នក ក្នុងការផ្លាស់ប្ដូរអ្វីដែលមិនល្អ ចេញ។ បើគិតថាខ្លួនមិនល្អអ្វីហើយ អ្នកគួរចាប់ផ្ដើមផ្លាស់ប្ដូរ ដើម្បីបញ្ឈប់ការស្អប់ខ្លួនឯងទៀត។
២) ត្រូវធ្វើអ្វីដើម្បីឲ្យខ្លួនមានមោទនភាព៖ អាចថាអ្នកតែងតែបរាជ័យច្រើនពេក ដែលជាហេតុនាំឲ្យអ្នកស្ងប់ខ្លួនឯង។ ហេតុនេះ អ្នកគួរតែធ្វើអ្វីឲ្យខ្លួនឯងជោគជ័យឲ្យបានច្រើន ដើម្បីទទួលបានមោទនភាពដល់ខ្លួនឲ្យបានច្រើនជាងនេះ។
៣)ត្រូវចាំ ថាមានមនុស្សច្រើនដែលស្រឡាញ់អ្នក តែអ្នកមិនដឹង៖ ពេលខ្លះអ្នកស្អប់ខ្លួនឯងដោយសារតែមិនសូវមានមនុស្សណាមកស្រឡាញ់អ្នក។ ដូចនេះអ្នកក៏គិតអវិជ្ជមានមកលើខ្លួន។ តែតាមការពិត បើអ្នកជាមនុស្សល្អត្រឹមត្រូវ គឺមិនខ្វះឡើយ អ្នកដែលឲ្យតម្លៃដល់អ្នក ហើយពួកគេត្រូវការអ្នកខ្វះមិនបានទៀតផង។
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ entrepreneur