មិន​ថាមាន​សម្ពាធ​ប៉ុណ្ណាទេ អ្នក​នៅតែអាច​សម្រេច​កិច្ច​ការ​​បាន​ប្រសិន​ជា​អ្នក​អនុវត្ត​គន្លឹះ​ទាំង​នេះ​



​វា​ជា​ជំនាញ​ដែល​អ្នក​ត្រូវ​ចេះ​​ក្នុង​ការ​រក្សា​អារម្មណ៍​ឲ្យ​បាន​​ស្ងប់​​​នៅ​ពេល​ដែល​អ្នក​មាន​សម្ពាធ។ ហើយ​វា​មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ។ មិន​ថា​អ្នក​ធ្វើ​បទ​បង្ហាញ​​ឬ​ទៅ​សម្ភាស​​ការងារ​នោះ​ទេ អ្វី​ៗ​ទាំង​អស់​សុទ្ធ​តែ​ត្រូវ​ការ​គន្លឹះ​និង​យុទ្ធសាស្ត្រ​ដែល​ជួយ​ឲ្យ​​អ្នក​សម្រេច​កិច្ច​ការ​បាន​ល្អ។ ខាង​ក្រោម​នេះ​ជា​យុទ្ធសាស្ត្រ​៣​យ៉ាង​ដែល​អាច​ជួយ​អ្នក​បាន​នៅ​ពេល​អ្នក​មាន​សម្ពាធ៖

១) ផ្តោត​ទៅ​លើ​អ្វី​ដែល​អ្នក​អាច​គ្រប់​គ្រង​បាន៖ ក្នុង​កាលៈទេសៈ​ណា​​ក៏​ដោយ ការ​គ្រប់​គ្រង​ទៅ​លើ​អ្វី​ដែល​អ្នក​អាច​គ្រប់​គ្រង​បាន​គឺ​ជា​យុទ្ធ​សាស្ត្រ​ដ៏​ល្អ​បំផុត​ដែល​អ្នក​សម្រេច​កិច្ចការ​បាន។ ប្រសិន​ជា​យើង​ចំណាយ​ពេល​ទៅ​គិត​ពី​អ្វី​ដែល​យើង​មិន​អាច​គ្រប់​គ្រង វា​អាច​នាំ​យើង​ទៅ​រក​ភាព​អវិជ្ជមាន។

២) អភិវឌ្ឍការ​ផ្ដោត​អារម្មណ៍​៖ ពិត​ប្រាកដ​ណាស់ អ្នក​ត្រូវ​ការ​​​ការ​ផ្ដោត​អារម្មណ៍​​ក្នុង​ការ​សម្រេច​កិច្ចការ​អ្វី​មួយ។ វិធី​មួយ​ដែល​ជួយ​​ដល់​​​ការ​ផ្ដោត​អារម្មណ៍​​​របស់​អ្នក​គឺ​ការ​តាំង​សមាធិ។ ​ការ​ផ្ដោត​អារម្មណ៍​​គឺ​ជា​ទាញ​យក​អារម្មណ៍​របស់​អ្នក​ត្រលប់​មក​វិញ​នៅ​ពេល​ដែល​អារម្មណ៍​របស់​អ្នក​កំពុង​ហោះ​ហើរ។

៣) ទទួល​យក​នូវ​អ្វី​ដែល​នឹង​​កើត​ឡើង៖ ភាគ​ច្រើន យើង​តែង​តែ​មិន​ទទួល​យក​នូវ​អ្វី​ដែល​ប្រុង​នឹង​កើត​ឡើង។ ហើយ​វា​ជា​ការ​ពិត​នៅ​ពេល​ដែល​អ្នក​ស្ថិត​នៅ​ស្ថានភាព​មួយ​ដែល​ផ្តល់​សម្ពាធ​ដល់​អ្នក។ ដោយ​ការ​ទទួល​យក​នូវ​អ្វី​ដែល​នឹង​​កើត​ឡើង អ្នក​នឹង​មាន​អារម្មណ៍​ថា​ធូរ​ស្រាល​និង​មិន​ភ្ញាក់​ផ្អើលនៅ​ពេល​វា​កើត​ឡើង។ ជាបន្ថែម​ វា​ជួយ​កសាង​ទំនុក​ចិត្ត​ដល់​អ្នក​ពី​ព្រោះ​អ្នក​បាន​ត្រៀម​លក្ខណៈ​រួច​ហើយ៕

ប្រែ​សម្រួល៖ អឹុង​មុយយូ ប្រភព៖ www.addicted2success.com​

X
5s