អ្នក​គួរ​តែ​មាន​មិត្តភ័ក្ដិ​ប្រភេទ​ទាំង​នេះ​ក្នុង​ជីវិត​របស់​អ្នក​



ជា​ការ​ពិត​ណាស់ មនុស្ស​យើង​រាល់​គ្នា​ត្រូវ​ការ​មិត្តភ័ក្ដិ​​ដែល​អាច​​រួម​សុខ​រួម​ទុក្ខ​ជា​មួយ​គ្នា ប៉ុន្តែ​មិត្តល្អពិតជាមិនងាយរកបានឡយ។ ប្រសិន​ជា​អ្នក​មាន​មិត្តភ័ក្ដិ​​ប្រភេទ​ខាង​ក្រោម​នេះ​​​នោះ​ជីវិត​របស់​អ្នក​នឹង​ពោរពេញ​ទៅ​ដោយ​ភាព​រីករាយ​និង​មាន​ន័យ៖

១) មិត្តភ័ក្ដិ​​ដែល​ស្មោះ​ត្រង់៖ ពេល​ខ្លះ អ្នក​ប្រហែល​ជា​ត្រូវ​ការ​មិត្តភ័ក្ដិ​​ដែល​ស្មោះត្រង់​​ម្នាក់​ដែល​​មិន​ចេះ​វាយ​តម្លៃ​ឬ​និយាយ​អាក្រក់​ពី​អ្នក​ឡើយ ឃើញ​ល្អ​ថា​ល្អ​ ឃើញ​អាក្រក់​ថា​អាក្រក់​នៅ​ចំពោះ​មុខ​របស់​អ្នក​តែ​ម្តង។ មិត្តភ័ក្ដិ​​ប្រភេទ​នេះ​គឺ​ជា​មិត្ត​ដែល​ដឹង​ពី​ចំណុច​ល្អ​និង​ចំណុច​អាក្រក់​របស់​អ្នក តែ​គេ​នៅ​តែ​ស្រឡាញ់​អ្នក។

២) មិត្តភ័ក្ដិ​​ដែល​មិន​ចេះ​ខ្លាច៖ យើង​រស់​នៅ​ក្នុង​ពិភពលោក​មួយ​ដែល​ពោរពេញ​ទៅ​កន្លែង​ដើរលេង​ជា​ច្រើន។ ប៉ុន្តែ មនុស្ស​ជា​ច្រើន​មាន​ភាព​ភ័យ​ខ្លាច​ មិន​ហ៊ាន​ក្នុង​ការ​ធ្វើ​​អ្វី​ថ្មី​ទេ។ យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​ត្រូវ​ការ​មិត្តភ័ក្ដិ​​​ផ្សងព្រេង​​ម្នាក់​ដែល​ជួយ​ជំរុញ​យើង​ធ្វើ​អ្វី​ថ្មី ណែនាំ​យើង​ទៅ​កន្លែង​ថ្មី​ឬ​គំនិត​ថ្មី។ល។

៣) មិត្តភ័ក្ដិ​​ដែល​ទៀងត្រង់៖ ក្នុង​ឆាក​ជីវិត​របស់​យើង ពេល​ខ្លះ​យើង​ត្រូវ​ការ​ស្តាប់​ពាក្យ​ពិត​ទោះ​បី​ជា​វា​ល្វីង​ជូរចត់​។ មិត្តភ័ក្ដិ​​ត្រូវ​ការ​ភាព​ស្មោះត្រង់​និង​ទៀង​ត្រង់​នឹង​​គ្នា។ ហើយ​ជួយ​គ្នា​និង​ផ្តល់​យោបល់​ឲ្យ​​គ្នា​ពេល​មាន​បញ្ហា​កើត​ឡើង។ ប្រសិន​ជា​អ្នក​រក​ឃើញ​មិត្តភ័ក្ដិ​​ប្រភេទ​នេះ កុំ​ប្រលែង​គេ​​ឲ្យ​សោះ។ មនុស្ស​ប្រភេទ​នេះ​ពិបាក​រក​ខ្លាំង​ណាស់។

៤) មិត្តភ័ក្ដិ​​ដែល​ឆ្លាត៖ ប្រសិន​ជា​អ្នក​មាន​មិត្តភ័ក្ដិ​​ដែល​ឆ្លាត​ឬ​ជះ​ឥទ្ធិពល​ដល់​អ្នក​ឬ​មនុស្ស​ដែល​អនុវត្ត​ទស្សនៈ​របស់​ពួក​គេ អ្នក​ជា​មនុស្ស​ដែល​សំណាង​ជា​ទី​បំផុត។ យើង​សុទ្ធ​តែ​ត្រូវ​ការ​មិត្តភ័ក្ដិ​​ម្នាក់​ដែល​ជួយ​ជំរុញ​យើង​ឲ្យ​ដើរ​ទៅ​មុខ​ដោយ​មិន​បំបាត់​ទឹក​ចិត្ត​យើង​ឡើយ។

ប្រែ​សម្រួល៖ អុឹង មុយយូ ប្រភព៖ www.lifehack.org

X
5s