អ្នកដែលចូលចិត្តគិតច្រើនហួសហេតុសឹងរាល់ថ្ងៃ នឹងប្រឈមផលវិបាកទាំងនេះ
មនុស្សណាក៏ដោយ គឺមិនដែលថាគ្មានភាពតានតឹងម្ដងណានោះទេ។ ភាពតានតឹងនេះតែងតែកើតមានដើម្បីបង្អាក់មនុស្សគ្រប់រូបឲ្យបាក់ទឹកចិត្តក្នុងការធ្វើអ្វីមួយ ។ តើអ្នកដឹងទេថា ភាពតានតឹងរបស់អ្នក អាចនឹងផ្ដល់ផលវិបាកអ្វីខ្លះដល់ខ្លួន?
១) ជំងឺបេះដូង៖ គ្រូពេទ្យបានឲ្យដឹងថា អ្នកដែលមានភាពតានតឹងច្រើន ភាគច្រើនគឺមានសម្ពាធឈាមខ្ពស់ហើយងាយកើតជំងឺបេះដូងណាស់។ គ្រូពេទ្យក៏បញ្ជាក់ផងដែរថា បើអ្នកដឹងខ្លួនឯងថាកំពុងមានជំងឺបេះដូង ចូរអ្នកកុំធ្វើឲ្យខ្លួនឯងមានភាពតានតឹង ឬគិតច្រើនពេក ព្រោះថាវាមានភាគរយខ្ពស់អាចធ្វើឲ្យបេះដូងគាំងដល់ស្លាប់។
២) រោគហឺត៖ រោគហឺតនេះ គឺទាមទារឲ្យអ្នកកុំឲ្យមានភាពតានតឹងច្រើនពេក។ ភាពតានតឹងកាន់តែខ្លាំង ដំណកដង្ហើមរបស់អ្នកកាន់តែរាំងស្ទះហើយមានគ្រោះថ្នាក់កាន់តែខ្លាំង។
៣) យំច្រើននិងគ្នាកម្លាំងកំហែង៖ ភាពតានតឹងច្រើនគឺមិនល្អឡើយ សម្រាប់មនុស្សម្នាក់ៗ។ គ្មានអ្នកណាដែលចង់យំ នោះទេ។ សួរថាជីវិតអ្នកមាន១០ឆ្នាំប៉ុន្មានដង? ហើយតើហេតុអ្វីក៏អនុញ្ញាតឲ្យភាពតានតឹងនោះមកព្យាបាទជីវិតអ្នកធ្វើអី?
៤) ចេះតែខឹងគេខឹងឯង៖ ពេលភាពតានតឹងវាយលុយជ្រុលពេក អ្នកសម្លឹងឃើញពិភពលោកដូចរណ្ដៅភ្លើងអីចឹង។ តែតាមការពិត ពិភពលោកគឺស្រស់បំព្រងណាស់ បើអ្នកគ្រាន់តែឈប់គិតរឿងច្រើននោះតទៅទៀត។
៥) គ្មានអ្នកចង់នៅជាមួយ៖ ភាពតានតឹងនឹងបំបែកសុភមង្គលចេញពីអ្នកម្ដងបន្តិចៗ ។ ហើយអ្នកនឹងលែងមានមនុស្សរាប់អាន ហើយ អ្នកនឹងរស់នៅជាមួយតែទុក្ខជារៀងរាល់ថ្ងៃមិនខាន៕