តើ​គួរ​ធ្វើ​យ៉ាង​ណា​ដើម្បី​ជួយ​ដោះស្រាយ​ជម្លោះ នៅ​កន្លែង​ការងារ​?​



នៅ​ទី​កន្លែង​ការងារ អ្នក​មិន​អាច​គេច​​ផុត​ពី​ការ​ឈ្លោះ​ទាស់ទែង​គ្នា​បាន​ឡើយ អ្នក​អាច​ជួប​មនុស្ស​ដែល​តែង​តែ​បង្ក​ជម្លោះ ឲ្យ​កើត​មាន​ឡើង​គ្រប់​ពេលវេលា​។ ហេតុនេះ​ ដើម្បី​បំបាត់​បញ្ហា​ឬ​​ជម្លោះ​ដែល​កើត​មាន​ឡើង​ក្នុង​ក្រុមហ៊ុន​ អ្នក​គួរ​សាក​ល្បង​អនុវត្ត​តាម​វិធី​ខាង​ក្រោម​៖

១) លួង​លោម​ម្ខាង​ៗ សិន​ កុំ​ឲ្យ​ក្ដៅ​កាន់​តែ​ខ្លាំង​៖ ពេល​មនុស្ស​កំពុង​តែ​ខឹង ពួក​គេ​ត្រូវ​​ការ​ទឹក​ដើម្បី​មក​ពន្លត់។ ហើយ​ទឹក​នោះ​គឺ​ជា​សម្ដី​ត្រជាក់​របស់​អ្នក ដោយ​សម្ដី​ទាំង​នោះ​គប្បី​លាយឡំ​នឹង​ពាក្យ​យល់​ចិត្ត លួងលោម និង​និយាយ​កាន់​ជើង​គេ​សិន។ ពេល​ដែល​គេ​ត្រជាក់​ចិត្ត គេ​នឹង​មាន​អារម្មណ៍​ថា​អ្នក​​ជា​មនុស្ស​យល់​ពី​អ្វី​ដែល​គេ​ចង់​និយាយ​ នោះ​ជម្លោះ​​នឹង​មិន​វែង​ឆ្ងាយ​ទៀត​ឡើយ។

២) បើក​ឲ្យ​គេ​និយាយ​អ្វី​ដែល​គេ​ចង់​៖ មិន​ថា​គេ​និយាយ​ខុស​ឬ​ត្រូវ សំខាន់​អ្នក​ត្រូវ​បើក​ឱកាស​ឲ្យ​គេ​បាន​និយាយ​ខ្លះ ព្រោះ​អី​​គេ​អាច​និយាយ​ពី​អ្វី​ដែល​អ្នក​មិន​បាន​ដឹង​ក៏​ថា​បាន​។ មិន​ថា​គំនិត​នោះ​វា​អាក្រក់​ ឬ​ល្អ​ប៉ុណ្ណា​ទេ ឲ្យ​តែ​អ្នក​បាន​ស្ដាប់ គេ​ក៏​អស់​ចិត្ត​ដែរ។

៣) ផ្ដល់​គម្លាត​រវាង​គ្នា​នឹង​គ្នា​៖ បន្ទាប់​ពី​និយាយ​គ្នា​រួច​រាល់ អ្នក​ដែល​មាន​ជម្លោះ​គួរ​តែ​ផ្ដល់​គម្លាត​ដល់​គ្នា ដើម្បី​សម្រួល​អារម្មណ៍​ឡើង​វិញ​។ ពេល​ខ្លះ​ កំហឹង​អាច​បង្ខំ​មនុស្ស​ឲ្យ​និយាយ​ពាក្យ​ដែល​មិន​គួរ​និយាយ​ក៏​ថា​បាន​។

៤) ឲ្យ​​ពួក​គេ​រៀន​កែប្រែ​ទម្លាប់​មិន​ល្អ​តាម​ផ្លូវ​របស់​គេ​៖ បន្ទាប់​ពី​មាន​​ជម្លោះ​កើត​ឡើង ពួក​គេ​នឹង​ដឹង​ថា​ជម្លោះ​នោះ​កើត​មក​ពី​អ្វី ហើយ​តើ​គួរ​ធ្វើ​យ៉ាង​ណា​ទើប​កុំ​ឲ្យ​វា​កើត​មាន​ឡើង​សារ​ជា​ថ្មី​? ការ​ផ្ដល់​ពេលវេលា​ឲ្យ​ពួក​គេ​បាន​កែប្រែ​ខ្លួន​ឯង​ គឺ​ជា​​វិធី​​ដ៏​សំខាន់​មួយ​ ដើម្បី​លុប​បំបាត់​ជម្លោះ​នៅ​កន្លែង​ធ្វើ​ការ​៕

អត្ថបទល្អៗផ្សេងទៀត៖ បើរៀនខាងទីផ្សារ តើចប់ហើយអ្នកគួរធ្វើការផ្នែកអ្វី? ការងារ៧ប្រភេទ​ដែលស័ក្ដិសមបំផុតសម្រាប់អ្នកមិនចូលចិត្តនិយាយស្ដី ឬ ​អៀនប្រៀន​ច្រើន ​ប្រើ​តិកនិក​ទាំង​នេះ ​ដើម្បី​កែ​ទម្លាប់​កម្ជិល​របស់​អ្នក​ចេញ​​ចាប់​ពី​ពេល​នេះ

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ entrepreneur

X
5s