បើគេ​ដៀល​ថា ​«មនុស្ស​អន់ចរិត​​»​ ត្រូវធ្វើដូចម្តេច?​



គ្មាន​អ្វី​ដែល​ប្រសើរជាង​ មាន​អត្តចរិត​ល្អ​​​នោះ​ទេ។ មនុស្ស​យើង​ម្នាក់​ៗ​តែង​តែ​ចូលចិត្ត​ប្រភេទ​មនុស្ស​ខុស​ៗ​គ្នា។ ដូច្នេះ​ហើយ​ គន្លឹះ​ដែល​អ្នក​អាច​ធានា​ថា​អ្នក​នឹង​ត្រូវ​បាន​គេ​ចូល​ចិត្ត​គឺ​កសាង​អត្តចរិត​ល្អ​មួយ។ ខាង​ក្រោម​នេះ​ជា​គន្លឹះ​ដែល​អាច​ទាក់​ទាញ​មនុស្ស​បាន​​គ្រប់​ប្រភេទ៖

១) រក្សា​នូវ​ភាព​រីករាយ​៖ ព្យាយាម​ពេញ​ចិត្ត​នូវ​អ្វី​ដែល​អ្នក​មាន។ សើច​សប្បាយ​ជា​មួយ​អ្នក​ដទៃ ប៉ុន្តែ​មិន​មែន​សើច​ចំអក​នោះ​ទេ។ មនុស្ស​រាល់​គ្នា​ស្រឡាញ់​ចូល​ចិត្ត​មនុស្ស​ដែល​រីករាយ។ ញញឹម​ឬ​សើច​គឺ​ជា​ផ្នែក​មួយ​នៃ​អត្តចរិត​ល្អ។

២) ​រក្សា​អារម្មណ៍​ស្ងប់​ស្ងាត់​នៅក្នុង​ស្ថាន​ភាព​តានតឹង​៖ មនុស្ស​ជា​ច្រើន​ពេល​ស្ថិត​នៅ​ស្ថានភាព​តាន​តឹង ពួក​គាត់​មិន​អាច​គ្រប់​គ្រង​អារម្មណ៍​ខ្លួន​ឯង​បាន​ទេ​។ ពួក​គេ​ស្តី​បន្ទោស​ឲ្យ​អ្នក​ដទៃ។ល។ កុំ​ធ្វើ​មនុស្ស​ប្រភេទ​នេះ​ឲ្យ​សោះ។ ​ប្រសិន​មាន​បញ្ហា​កើត​ឡើយ រក្សា​អារម្មណ៍​ឲ្យ​ស្ងប់​រួច​រក​ដំណោះស្រាយ។

៣) បើក​ចិត្ត​ឲ្យ​ទូលាយ៖ ផ្នែក​មួយ​នៃ​​ការ​មាន​អត្តចរិត​ល្អ​គឺ​អ្នក​ពេញ​ចិត្ត​នឹង​ធ្វើ​ការ​ផ្លាស់​ប្តូរ។ អ្នក​ស្ដាប់​គំនិត​អ្នក​ដទៃ រួច​អ្នក​គិត ហើយ​ពេញ​ចិត្ត​នឹង​​ផ្លាស់​ប្តូរ។ ម៉្យាង​វិញ​ទៀត កុំ​វាយ​តម្លៃ​អ្នក​ដទៃ​ដោយ​សារ​តែ​ពួក​គេ​មាន​អត្តចរិត​​ខុស​ពី​អ្នក។

៤) ស្មោះ​ត្រង់៖ កុំ​ក្បត់​នឹង​មនុស្ស​ដែល​ជិតស្និទ្ធ​នឹង​អ្នក​ឲ្យ​សោះ។ ពួក​គេ​នឹង​កាន់​តែ​ស្រឡាញ់​អ្នក​ប្រសិន​ជា​អ្នក​រក្សា​ភាព​ស្មោះ​ត្រង់​ជា​មួយ​ពួក​គេ៕

ប្រែ​សម្រួល៖ អឺុង មុយយូ

ប្រភព៖ www.wikihow.com

X
5s