គ្រាន់តែព្យាយាមបណ្តុះទម្លាប់ទាំងនេះ ជីវិតរបស់អ្នកនឹងផ្លាស់ប្តូរទាំងស្រុង
គ្មាននរណាម្នាក់ធ្វើបានល្អគ្រប់ពេលនោះទេ។ ប៉ុន្តែ នោះក៏មិនមានន័យថាគ្មានគន្លឹះសម្រាប់ជួយបង្កើនផលិតភាពរបស់អ្នកផងដែរ។ ប្រសិនជាអ្នកមានទម្លាប់ដូចខាងក្រោម អ្នកនឹងគ្មានការស្តាយក្រោយក្នុងជីវិតឡើយ៖
១) មានប្រតិទិន៖ មិនថាប្រតិទិននៅក្រៅជញ្ជាំងឬទូរស័ព្ទនោះទេ អ្នកត្រូវតែមានប្រតិទិនមួយសម្រាប់កាលវិភាគផ្ទាល់ខ្លួន ពីព្រោះថាវាជួយរំលឹកពីតួនាទីរបស់អ្នកនិងពេលកំណត់នៃកិច្ចការនីមួយៗ (deadline) ។
២) ត្រៀមទុកជាមុន៖ អ្នកត្រូវរៀបគម្រោងទុកជាមុននូវអ្វីដែលអ្នកចង់ត្រូវធ្វើក្នុងរយៈពេល២៤ម៉ោង ពីព្រោះថាវាងាយស្រួលឲ្យអ្នកតាមដើរគម្រោងនិងមិនភ្លេចនូវអ្វីដែលអ្នកត្រូវធ្វើ។
៣) គេងឲ្យបានគ្រប់គ្រាន់៖ មនុស្សម្នាក់ៗគឺខុសគ្នា។ មិនថាអ្នកត្រូវការការគេង១០ម៉ោងឬ៧ម៉ោងនោះទេ អ្នកត្រូវប្រាកដថាអ្នកទទួលទានគេងបានគ្រប់គ្រាន់។ ច្រើនពេកក៏មិនល្អ តិចពេកក៏មិនល្អ។
៤) កំណត់គោលដៅ៖ សរសេរវាទុក កុំគ្រាន់តែគិត។ ហើយដាក់ពេលកំណត់ចំពោះគោលដៅនីមួយៗ ហើយខំប្រឹងរហូតដល់អ្នកទទួលបានជោគជ័យ៕
ប្រែសម្រួល៖អឺុង មុយយូ ប្រភព៖ www.addicted2success.com