សារៈសំខាន់​នៃ​ការ​និយាយ​សាធារណៈ​​( public speaking)​មកលើ​ជីវិត​ប្រចាំ​ថ្ងៃរបស់អ្នក​



តើ​អ្នក​ធ្លាប់​ដឹង​ពីសារៈសំខាន់​នៃ​ការ​និយាយ​សាធារណៈ​​( public speaking)​ដែរ​ឬ​ទេ? តើ​អ្នក​ធ្លាប់​ដឹង​ថា​​​ការ​និយាយ​សាធារណៈ​​​មាន​ការ​ជះ​ឥទ្ធិពល​មក​លើ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​អ្នក​ដែរ​ឬ​ទេ? តើ​អ្នក​ធ្លាប់​ដឹង​ថា​ជំនាញ​និយាយ​មួយ​នេះ​អាច​ជួយ​អ្នក​ជោគជ័យ​ក្នុង​អាជីព​ការងារ​ដែរ​ឬ​ទេ? ខាង​ក្រោម​នេះ​សុទ្ធ​តែ​ជា​សារៈសំខាន់​នៃ​ការ​និយាយ​សាធារណៈ​​៖

១) ជម្នះ​នូវ​ភាព​ភ័យ​ខ្លាច​និង​មាន​ទំនុក​ចិត្ត​ជាង​មុន៖ តាម​ការ​សិក្សា​បាន​រក​ឃើញ​ថា​​ភាព​ភ័យ​ខ្លាច​ទី​មួយ​របស់​មនុស្ស​គឺ​ការ​និយាយ​បែប​សាធារណៈ នេះ​មាន​ន័យ​ថា​មនុស្ស​ជា​ច្រើន​មាន​ភាព​ភ័យ​ខ្លាច​នៅ​ពេល​និយាយ។ ប៉ុន្តែ ប្រសិន​ជា​អ្នក​មាន​ចំណេះ​ដឹង​គ្រប់​គ្រាន់​ពី​ប្រធានបទ​ដែល​អ្នក​ត្រូវ​និយាយ​ហើយ​អនុវត្ត​ វា​នឹង​ជួយ​​កាន់​បន្ថយ​ភាព​ភ័យខ្លាច​របស់​អ្នក។ ដូច្នេះ​ហើយ ប្រសិន​ជា​អ្នក​អាច​គ្រប់​គ្រង​ខ្លួន​ឯង​បាន​ អ្នក​មិន​ត្រឹម​តែ​កាន់​បន្ថយ​នូវភាព​ភ័យ​ខ្លាច​នោះ​ទេ ថែម​ទាំង​មាន​ទំនុក​ចិត្ត​ជាង​មុន​ទៀត​ផង។

២) ជំនាញ​​​ទំនាក់​ទំនង​(Communication) ល្អ​ប្រសើរ​ជាង​មុន៖ គ្មាន​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​តឹង​ចិត្ត​ជាង​ការ​ផ្ទេរ​ព័ត៌មាន​ទៅ​កាន់​អ្នក​ដទៃ​ហើយ​គេ​មិន​យល់​នោះ​ទេ។ តើ​វា​មក​ពីអ្វី​ទៅ? នោះ​ដោយ​សារ​តែ​អ្នក​មិន​ទាន់​ចេះ​ពីរបៀប​ទំនាក់​ទំនង។ ការ​និយាយ​សាធារណៈ​គឺ​ជា​ទម្រង់​មួយ​នៃ​ការ​ទំនាក់​ទំនង។ ប្រសិន​ជា​អ្នក​កាន់​តែ​ប្រឡូក​​នឹង​ការ​និយាយ​សាធារណៈ អ្នក​ក៏​ពង្រឹង​ជំនាញ​ទំនាក់​ទំនង​ដែរ។

៣) ជួយ​ដល់​ការងារ៖ ជំនាញ​ទំនាក់​ទំនង​និង​ទំនុក​ចិត្ត​ដែល​​អ្នក​រៀន​តាម​រយៈ​ការ​និយាយ​សាធារណៈ​អាច​ជួយ​​ដល់​ការងារ​​របស់​អ្នក។ ប្រសិន​ជា​អ្នក​ទៅ​ធ្វើ​ការ​សម្ភារ​​ការងារ វា​ជួយ​​ឲ្យ​អ្នក​ពន្យល់​ឬ​រៀបរាប់​ខ្លួន​ឯង​បាន​ល្អ ដែល​ជួយ​​ឲ្យ​អ្ន​កទទួល​បាន​ការងារ​។ ដូច្នេះ​ហើយ ប្រសិន​ជា​អ្នក​មាន​ឱកាស​បង្កើន​ជំនាញ​នៃ​ការ​និយាយ សូម​កុំ​បោះ​បង់​ចោល​នូវ​ឥកាស​នោះ​ឲ្យ​សោះ។ ដូច​ដែល​អ្នក​បាន​ឃើញ​ហើយ​​ពី​សារៈសំខាន់​នៃ​ការនិយាយ៕

ប្រែ​សម្រួល៖ អុឹង មុយយូ ប្រភព៖ hubpages.com​​

X
5s