ងាយៗ!! គ្រាន់តែអនុវត្តគន្លឹះទាំង ៣យ៉ាងនេះ អ្នកអាចដោះស្រាយបញ្ហាបានស្ទើរតែគ្រប់យ៉ាង!
តើអ្នកធ្លាប់គិតថាខ្លួនឯងពូកែក្នុងការដោះស្រាយបញ្ហាដែរឬទេ? ច្បាស់ណាស់ថា បញ្ហាតែងតែកើតមានឡើងមិនចេះចប់មិនចេះហើយ។ ប៉ុន្តែ ធាតុពិត យើងបានដោះស្រាយបញ្ហាអស់ជាច្រើនរួចមកហើយ។ ប្រសិនជាយើងកាន់តែពូកែក្នុងដោះស្រាយបញ្ហា ជីវិតរបស់យើងនឹងកាន់តែងាយស្រួល។ តើអ្នកអាចធ្វើដូចម្តេចដើម្បីពង្រឹងសមត្ថភាពក្នុងការដោះស្រាយបញ្ហាទៅ៖
១) ផ្តោតទៅលើដំណោះស្រាយ មិនមែនបញ្ហា៖ អ្នកវិទ្យាសាស្ត្របានរកឃើញថា យើងមិនមែនដោះស្រាយបញ្ហានោះទេប្រសិនជាយើងផ្តោតទៅលើបញ្ហា ពីព្រោះថានៅពេលដែលអ្នកផ្តោតទៅលើបញ្ហា អ្នកមានគំនិតអវិជ្ជមានក្នុងខ្លួនបាត់ទៅហើយ។ តែបើយើងផ្តោតទៅលើដំណោះស្រាយ គឺមានន័យថា យើងគិតពីច្រកចេញ។ គិតពីបញ្ហាគឺធ្វើឱ្យយើងឈឺក្បាលជានិច្ច តែរឿងពិតគឺត្រូវផ្ដោតទៅលើដំណោះស្រាយវិញទើបមានច្រកចេញទៅមុខ។
២) បំបែក៖ មនុស្សភាគច្រើនចូលចិត្តធ្វើឲ្យរឿងកាន់ឱ្យកាន់តែស្មុគស្មាញ។ អ្នកគួរតែមើលបញ្ហាក្នុងផ្លូវងាយស្រួលបន្តិច។ ចូរបំបែកបញ្ហាឲ្យទៅជាតូចៗ ហើយដោះស្រាយតាមជំហានៗ។ អ្នកនឹងភ្ញាក់ផ្អើលនឹងលទ្ធផលដែលអ្នកទទួលបានជាមិនខាន។
៣) កត់ត្រារាល់ដំណោះស្រាយ៖ កត់ត្រានូវដំណោះស្រាយទាំងអស់ ទោះបីជាហាក់បីដូចជាមិនអាចទៅរួចក៏ដោយ ពីព្រោះថាវាជួយឲ្យខួរក្បាលរបស់អ្នកមានភាពឆ្នៃប្រឌិតជាងមុន និងគិតឃើញពីដំណោះស្រាយបានច្រើនហើយល្អ៕
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ www.lifehack.org