សុភាព​បុរស​ពិត​​​​ធ្វើ​រឿង​ទាំង​​ ៧​​យ៉ាង​នេះ​ ធ្វើ​ឱ្យ​មនុស្ស​ស្រីបាក់​ស្រ៊ឹប​តែ​ម្ដង!​



សុភាព​បុរស​គឺ​ជា​មនុស្ស​ដែល​ការពារ​មនុស្ស​ទន់​ខ្សោយ​ បង្ហាញ​នូវ​ចិត្ត​ធម៌ និយាយ​ការ​ពិត គោរព​មនុស្ស​ស្រី​។ល។ តើ​សុភាព​បុរស​ពិត​មាន​​អត្តចរិត​យ៉ាង​ដូច​ម្តេច​ខ្លះ​ទៅ?

១) បើក​ទ្វារ៖ ​សុភាព​បុរស​​បើក​ទ្វារ​ឲ្យ​អ្នក​ដទៃ​ដើរ​ចូល​មុន​ ទើប​ខ្លួន​ចូល​តាម​ក្រោយ។

២) ទាន់​ម៉ោង៖ សុភាព​បុរស​នឹង​ធ្វើ​តាម​ពាក្យ​សម្ដី។ បើ​សន្យា​ថា​ទៅ​ហើយ គេ​នឹង​ទៅ​។ ហើយ​កុំ​ឲ្យ​អ្នក​ដទៃ​រង់​ចាំ​នោះ​ទេ។

៣) ឲ្យ​អាវ៖ ប្រសិន​ជា​មនុស្ស​ស្រី​ត្រជាក់​ឬ​រងា​ហើយ​អត់​មាន​អាវ​ក្រៅ សុភាព​បុរស​នឹង​ផ្តល់​អាវ​ក្រៅ​ដល់​មនុស្ស​ស្រី​នោះ​។

៤) សុជីវធម៌៖ សុភាព​បុរស​តែង​តែ​និយាយ​ពាក្យ​«អរគុណ»​ដើម្បី​បង្ហាញ​ពី​ការ​គោរព​និង​ការ​​រាប់​អាន​ដល់​អ្នក​ដទៃ។

៥) រក្សា​ការ​​សម្ងាត់៖ សុភាព​បុរស​មិន​ចែក​រំលែក​ព័ត​មាន​ដែល​អ្នក​ដទៃ​​ប្រាប់​ឡើយ។

៦) មិន​​វ៉ៃ​មនុស្ស​ស្រី៖ ​តួ​នាទី​របស់​សុភាព​បុរស​​គឺ​ការពារ​មនុស្ស​ស្រី។ ​ សុភាព​បុរស​មិន​​ធ្វើ​ឲ្យ​មនុស្ស​ស្រី​ឈឺ​ចាប់​ឡើយ។

៧) ប្រាប់​ការ​ពិត៖ សុភាព​បុរស​តែង​តែ​និយាយ​ការ​ពិត​ទោះ​បី​ជា​​វា​ឈឺចាប់​​យ៉ាង​ណា​ក្តី៕

ប្រែ​សម្រួល៖ អុឹង​មុយយូ
ប្រភព៖ www.powerofpositivity.com

X
5s