ហេតុផល​៣​យ៉ាង​​បញ្ជាក់​ថា ​អ្នក​គួរ​​នៅ​ម្នាក់​ឯង​ប្រសើរ​ជាង​នៅ​ជា​មួយ​មនុស្ស​ខុស​



តើ​អ្នក​ធ្លាប់​មាន​ស្នេហា​​ជា​មួយ​មនុស្ស​ដែល​អ្នក​គិត​ថា​ពួក​គេ​មិន​ស័ក្តិ​សម​នឹង​ក្តី​ស្រឡាញ់​របស់​អ្នក​ដែរ​ឬ​ទេ? មនុស្ស​នៅ​ក្បែរ​ខ្លួន​អ្នក​គិត​ថា​អ្នក​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ព្រោះ​​អ្នក​មាន​ស្នេហា តាម​ការ​ពិត​ទៅ​អ្នក​ដឹង​ថា​ស្នេហា​មួយ​នេះ​មិន​សូវ​ល្អ​ប៉ុណ្ណា​ទេ។ អ្នក​ប្រហែល​ជា​ខ្លាច​នៅ​ម្នាក់​ឯង។ ប៉ុន្តែ ខាង​ក្រោម​នេះ​ជា​ហេតុផល​ដែល​បញ្ជាក់​ថា​នៅ​ម្នាក់​ឯង​ក៏​មិន​មែន​ជា​រឿង​អាក្រក់​ដែរ ប្រសើរជាងនៅជាមួយមនុស្សខុស៖ 

១) មិនខ្ជះខ្ជាយ​ថាមពល៖ ​ស្នេហា​ដែល​ល្អ​គឺ​ជា​អ្វី​ដែល​អស្ចារ្យ​បំផុត​។ ប៉ុន្តែ​ ប្រសិន​ជា​អ្នក​នៅ​ជា​មួយ​មនុស្ស​ដែល​មិន​ស័ក្តិសម​អ្នក ថាមពល​ដែល​អ្នក​ខំ​ប្រឹង​ដើម្បី​ស្នេហា​មួយ​នេះ​គឺ​គ្មាន​ន័យ​អ្វី​ទាំង​អស់។ មិន​ថា​អ្នក​ខំ​ប្រឹង​​យ៉ាង​ណា​ គេ​មិន​ដែល​មើល​ឃើញ​ឡើយ។

២) មិន​ស្ដាយក្រោយ​​នូវ​ពេល​វេលា​ដែល​អ្នក​បាន​ចំណាយ៖ មុន​​​និង​ក្រោយ​ទេ អ្នក​នឹង​ស្តាយ​​ក្រោយ​នូវ​ពេលវេលា​ដែល​អ្នក​បាន​ចំណាយ​ជា​មួយ​ដែល​មិន​ស័ក្តិ​សម​ទាល់​តែ​សោះ។ អ្នក​​នឹង​គិត​​ថា​ប្រសិន​ជា​​អ្នក​យក​ពេល​នោះ​ទៅ​ធ្វើ​អ្វី​ផ្សេង​ ​ប្រហែល​ជា​ល្អ​ជាង។

៣) អ្នក​ស័ក្តិ​សម​នៅ​ជា​មួយ​មនុស្ស​ដែល​ឲ្យ​តម្លៃ​អ្នក៖ អ្នក​ស័ក្តិ​សម​នៅ​ជា​មួយ​មនុស្ស​ដែល​ឲ្យ​តម្លៃ​អ្នក។ អ្នក​ស័ក្តិ​សម​នៅ​ជា​មួយ​មនុស្ស​ដែល​គាំ​ទ្រ​អ្នក លើក​ទឹក​ចិត្ត​​អ្នក និង ផ្តល់​ដំបូន្មាន​ដល់​អ្នក។ ការ​រស់​នៅ​ជា​មួយ​មនុស្ស​ដែល​ល្អ​គឺ​ជា​រឿង​អស្ចារ្យ​​ដែល​​អាច​កើត​មាន​លើ​អ្នក។ ដូច្នេះ​ហើយ ប្រសិន​ជា​អ្នក​រក​មិន​ឃើញ​មនុស្ស​ពិសេស​នេះ​ទេ នៅ​ម្នាក់​ឯង​​​អាច​ជា​​រឿង​ល្អ​ជាង​នៅ​ជា​មួយ​មនុស្ស​ដែល​នាំ​ការ​ឈឺចាប់​ដល់​អ្នក៕

ប្រែ​សម្រួល៖ អុឹង មុយយូ ប្រភព៖ www.lifeadvancer.com

X
5s