ហេតុអ្វី​មនុស្ស​ម្នាក់ៗ ចូលចិត្ត​ការ​ពន្យារ​ពេល​ម៉្លេះ​



ការ​ពន្យារពេល​តែង​តែ​កើតមាន​ឡើង​ចំពោះ​មនុស្យ​គ្រប់​គ្នា តែ​មនុស្យ​ខ្ជិល​ភាគ​ច្រើន​ចូលចិត្ត​ពន្យារ​ពេល​ច្រើន​ជាង​អ្នក​ដែល​មិន​ខ្ជិល​។ តើ​មាន​មូលហេតុ​សំខាន់​ៗ អ្វី​បាន​ជា​គេ​ចូលចិត្ត​ការ​ពន្យារ​ពេល​? តើ​ធ្វើ​យ៉ាង​ណា​ដើម្បី​បញ្ឈប់​ការ​ពន្យារ​ពេល​ត​ទៅ​ទៀត?

១) ចង់​ធ្វើ​ឲ្យ​ល្អឥតខ្ចោះ​ពេក​​៖ កាល​ដែល​អ្នក​គិត​ច្រើន ដើម្បី​​ចង់​បាន​អ្វី​មួយ​ដែល​ល្អឥតខ្ចោះ​ពេក វា​អាច​ជា​បញ្ហា​សម្រាប់​អ្នក​។ អ្នក​ដែល​ចង់​បាន​អ្វី​​ល្អឥតខ្ចោះ ពួក​គេ​មិន​សូវ​ហ៊ាន​ក្នុង​ការ​ចាប់​ផ្ដើម​ឡើយ។ ពេល​ខ្លះ​ពួក​គេ អាច​ជាប់​គាំង​ធ្វើ​អ្វី​លែង​ចេញ​ពាក់​កណ្ដាល​ទី ដោយ​សារ​តែ​មិន​ហ៊ាន​ដើរ​ទៅ​មុខ។ យោបល់​ខ្លះ​ៗ ដើម្បី​បញ្ឈប់​ការ​ពន្យារ​ពេល​ទៀត​គឺ អ្នក​ត្រូវ​​ស្គាល់​ឲ្យ​ច្បាស់​​ពី​បំណង​នៃ​ការងារ​អ្នក បន្ទាប់​មក កំណត់​ពេល​ជាក់លាក់​ណា​មួយ​ដើម្បី​ធ្វើ​វា​ឲ្យ​បាន​ទាន់​ពេល​។ ​

២) ចេះ​តែ​ស្រមៃ​តែ​មិន​ចេះ​ធ្វើ​៖ នេះ​គឺ​សម្រាប់​មនុស្ស​ដែល​​ចូលចិត្ត​ស្រមើស្រមៃ តែ​មិន​ដែល​អនុវត្ត។ ពួក​គេ​មាន​ភាព​ឆ្នៃ​ប្រឌិត​ពិត​មែន​ តែ​ការ​អនុវត្ត​ការងារ​គឺ​ពិបាក​ណាស់​ស្រាប់​ពួក​គេ។ យោបល់​ខ្លះ​ៗ ដើម្បី​បញ្ឈប់​ការ​ពន្យារ​ពេល​ទៀត​គឺ ព្យាយាម​បែង​ចែក​ការ​ស្រមើស្រមៃ​អ្នក ឲ្យ​ទៅ​ជា​ផ្នែក​តូចៗ បន្ទាប់​មក​ចាប់​​ផ្ដើម​អនុវត្ត វា​ម្ដង​មួយៗ​ទៅ​។

៣) ​មិន​ចង់​បង្កើត​កំហុស​៖ នេះ​ជា​ប្រភេទ​មនុស្ស​ដែល មិន​ហ៊ាន​ធ្វើ​អ្វី​សោះ​​ ព្រោះ​តែ​ខ្លាច​ខុស។ ពួក​គេ​សុខ​ចិត្ត នៅ​ផ្ទះ ក៏​មិន​ចង់​ឲ្យ​អ្នកដទៃ ចោទ​ប្រកាន់​ថា​ពួក​គេ​ខុស​ដែរ។ យោបល់​ខ្លះ​ៗ ដើម្បី​បញ្ឈប់​ការ​ពន្យារ​ពេល​ទៀត​គឺ កុំ​ព្យាយាម​គិត​ពី​កំហុស​ដែល​អ្នក​នឹង​មាន អ្នក​គួរ​តែ​ធ្វើ​​អ្វី​ដែល​​អ្នក​គួរ​ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព​សិន​ទៅ​​។

៤) ចង់​ធ្វើ​មួយ​ថ្ងៃ​មុន Deadline មក​ដល់​៖ មនុស្ស​ប្រភេទ​នេះ គឺ​ តែង​តែ​មាន​អារម្មណ៍​ថា​ចង់​ធ្វើ ពេល​ដែល​ Deadline មក​ដល់។ យោបល់​ខ្លះ​ៗ ដើម្បី​បញ្ឈប់​ការ​ពន្យារ​ពេល​ទៀត​គឺ ត្រូវ​គិត​ថា ការងារ​ដែល​អ្នកធ្វើ​ប្រញាប់​ៗ គឺ​មិន​ល្អ សោះ​ឡើយ បើ​ធៀប​នឹង​ការងារ​ ដែល​អ្នក​ចំណាយ​ពេល​ធ្វើ​យូរ​។ ដូចនេះ​អ្នក​គួរ​រៀន​កែ​ទម្លាប់​នេះ​ចេញ​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ lifehack

X
5s