បើ​អ្នក​ដើរ​​តាម​វិធី​ ២​យ៉ាង​​នេះ អ្នក​នឹង​បាន​អ្វី​​ដែល​អ្នក​ប៉ង​ជា​មិន​ខាន!​



មាន​វិធី​អ្វី​ខ្លះ​ទៅ ដែល​អ្នក​គួរ​តែ​ដើរ​តាម​ ដើម្បី​ទទួល​បាន​អ្វី​ដែល​អ្នក​ចង់​បាន ឲ្យ​លឿន​ៗ ? នេះ​ជា​អ្វី​ដែល​អ្នក​គួរ​ដឹង​៖

១) គោរព​ពេលវេលា​និង​ខំ​ធ្វើការ​៖ ពេល​អ្នក​មាន​ពេលវេលា​គ្រប់គ្នា​ហើយ ចូរ​កុំ​បណ្ដោយ​ឬ​ក៏​ពន្យារ​ពេល​ធ្វើ​វា​ឲ្យ​​សោះ។ បើ​មាន​ពេល អ្នក​​គួរ​យក​ចំណេញ​ពី​ពេល​នោះ ដើម្បី​ធ្វើ​អ្វី​មួយ​ឲ្យ​ចេញ​ជា​សាច់​ការ​។

២) ត្រូវ​ធ្វើ​អ្វី​មួយ​ដែល​ផ្ដល់​ផល​ធំ​សម្រាប់​អ្នក​៖ អ្នក​ត្រូវ​​ដឹង​ថា ពេល​ខ្លះ​អ្នក​ទាមទារ​ការ​តស៊ូ​ និង​ការ​ខំប្រឹង ប្រែង​ខ្លាំង​ណាស់ ទម្រាំ​បាន​ផល​ល្អ។ តែ​បើ​ផល​នោះ​ផ្ដល់​ប្រយោជន៍​អ្នក​តិច​ពេក ចូរ​កុំ​ទៅ​ចំណាយ​ពេល​និង​កម្លាំង​អ្នក​ទៅ​ធ្វើ​អី ព្រោះ​វា​នាំ​តែ​ការ​ខាត​បង់​ប៉ុណ្ណោះ។ អ្នក​គួរ​ធ្វើ​អ្វី​ ដែល​ផ្ដល់​ប្រយោជន៍​ធំ​មក​ដល់​ទើប​ជា​ការ​ល្អ​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ lifehack

X
5s