​បើ​មិន​ចង់​ក្លាយ​ជា​មនុស្ស​សម្ដី​ភ្លាវ​ ​​ក្នុង​កិច្ច​សន្ទនា​សំខាន់ៗ​នោះ ​គួរ​ចងចាំ​ចំណុច​ទាំង​៤​នេះ​



អ្នក​​មិន​មែន​ចំណាយ​ពេល​តិច​នោះ​ទេ ដោយ​គ្រាន់​តែ​ចង់​បាន​ការ​សន្ទនា​មួយ​ល្អ​​ប៉ុណ្ណោះ​។ តើ​អ្នក​ត្រូវ​​តែ​និយាយ​ដូចម្ដេច​ខ្លះ ដើម្បី​បង្កើន​ការ​សន្ទនា​អ្នក​ឲ្យ​កាន់​តែ​ល្អ៕

១) ពេល​គេ​និយាយ​ត្រូវ​ស្ដាប់​គេ​ផង​

មនុស្យ​កាន់​តែ​ចង់​និយាយ​រក​អ្នក ពេល​ដែល​គេ​និយាយ​អី​ទៅ ហើយ​ស្ដាប់។ ម៉្យាង​ទៀត ការ​ស្ដាប់​នេះ​បង្ហាញ​ថា​អ្នក​គោរព និង​ឲ្យ​តម្លៃ​ការ​សន្ទនា ដូចនេះ ការ​សន្ទនា​នឹង​កាន់​តែ​មាន​ន័យ​សម្រាប់​អ្នក​។

២) ចងចាំ​ពាក្យ​​ដែល​គេ​និយាយ​

ពេល​គេ​និយាយ​ អ្នក​មិន​មែន​​ស្ដាប់​​​ហើយ​ភ្លេច​ចោល​ទេ​ ។ ពេល​ដែល​​ដឹង​ថា​ អ្នក​ចងចាំ​ពាក្យ​គេ​និយាយ គេ​នឹង​ចាប់​អារម្មណ៍​មក​លើ​អ្នក ហើយ​នឹង​បង្កើន​ការ​សន្ទនា​ ជាមួយ​ឲ្យ​កាន់​ទេ​ញឹកញាប់។

៣) និយាយតែចំណុចសំខាន់ៗ

ត្រូវចាំថា បើចង់ឲ្យការសន្ទនាមួយប្រកបដោយភាពល្អប្រសើរ ហើយភាគីទាំងសងខាងមានភាពជក់ចិត្តចង់បន្តទៀតនោះ ​គឺអ្នកត្រូវតែនិយាយតែចំណុចសំខាន់ៗ ឬ ​ខ្លឹមសារគោលនៃគោលបំណងក្នុងកិច្ចសន្ទនានោះ​ មិនមែនចេះតែនិយាយមិនដឹងក្បាលមិនដឹងកន្ទុយ (រកកន្លែងផ្តើមគ្មាន ហើយក៏មិនដឹងត្រូវបញ្ចប់នៅកន្លែងណា)។

៤) ចេះប្រើសំនួរដែលសំខាន់

មិនមែនគ្រប់សំនួរទាំងអស់សុទ្ធតែមានចម្លើយនោះទេ ប៉ុន្តែអ្នកចេះបាច់ត្រូវតែបង្កើតជាសំនួរ ដើម្បីឲ្យកិច្ចសន្ទនានោះ មានភាពទាក់ទាញ និង ដំណើរការទៅយ៉ាងល្អ។ តែក៏ត្រូវចាំតែថា ការសួរសំនួរប្រៀបដូចជាការបញ្ចាំងភ្លើងដាក់កញ្ចក់អ៊ីចឹង មានន័យថា វានឹងចាំងផ្លាតមកកាន់អ្នកវិញ(បើចេះសួរ ហើយសួរប្រកបដោយភាពឆ្លាតវៃ នោះអ្នកនឹងទទួលបានចម្លើយដ៏មានអត្ថន័យ ប៉ុន្តែបើសួរសំនួរដែលមិនដឹងក្បាលមិនដឹងកន្ទុយ នោះអ្នកនឹងទទួលបាននូវចម្លើយដ៏ពិបាកស្តាប់វិញមិនខាន)។

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា

ប្រភព៖ lifehack

X
5s