មូលហេតុសំខាន់ៗ អ្នកគួរចំណាយពេលដើរកម្សាន្តជាមួយគ្រួសារឲ្យបានច្រើន
សព្វថ្ងៃនេះ ក្មេងៗមួយចំនួនតែងឲ្យតម្លៃការដើរលេងជាមួយគ្រួសារទាបបំផុត តែបើមិត្តភ័ក្ដិគេវិញ គេទៅមិនដែលខានឡើយ។ ហេតុនេះហើយអ្នកគួរផ្លាស់ប្ដូរទម្លាប់នេះ ហើយងាកមកមើលពីមូលហេតុដែលអ្នកគួរដើរជាមួយគ្រួសារវិញ៖
១) បង្កើនការចងចាំល្អជាមួយគ្រួសារ៖ ពីតូចដល់ធំនេះ តើអ្នកបានសាងអនុស្សាវរីយនឹងការចងចាំល្អជាមួយគ្រួសារបានប៉ុណ្ណាហើយ? ពួកគេជាអ្នកមានគុណរបស់អ្នក ហើយមិន ច្បាស់ថា អ្នកអាចរួមរស់ជាមួយលោក ដល់ពេលណាទេ។ ហេតុនេះទាន់នៅមានពេល អ្នកគួរចំណាយពេលដើរលេងជាមួយពួកគាត់ ហើយបង្កើតអនុស្សាវរីយល្អៗ មិនអាចបំភ្លេចបានឲ្យច្រើនទៅ។
២) បើកឱកាសឲ្យគ្រួសារអ្នកបានស្គាល់អ្វីថ្មីជាមួយអ្នក៖ ពេលខ្លះអ្នកដឹងអ្វីច្រើនជាងពួកគាត់ ហើយពេលខ្លះគាត់ក៏ដឹងច្រើនជាងអ្នកដែរ។ ដូចនេះបើបានដើរលេងជុំគ្នា អ្នកអាចមានឱកាសសិក្សានិងទទួលបានបទពិសោធន៍ពេញមួយគ្រួសារតែម្ដង។
៣) មានអារម្មណ៍កក់ក្ដៅព្រោះបាននៅជាមួយគ្នា៖ ពេលដើរជាមួយមិត្តភ័ក្ដិ គឺជឿថា អ្នកនៅតែមិនសុខក្នុងខ្លួន ឯគ្រួសារអ្នកក៏បារម្ភនឹងអ្នកផងដែរ ពេលអ្នកដើរលេងដោយគ្មានគាត់។ តែបើដើរជុំគ្នា អ្នកនឹងកាន់តែមានអារម្មណ៍កក់ក្ដៅខ្លាំងជាងមុន គ្មានការភ័យព្រួយ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ familyshare