បើមានសញ្ញាទាំង៨យ៉ាងនេះ អ្នកគួរដាក់ច្បាប់នៅកន្លែងធ្វើការសុំសម្រាកសិនទៅ
ពេលខ្លះ អ្នក មិនអាចបង្ខំខ្លួនឯងឲ្យទៅធ្វើអ្វីដែលអ្នកមិនអាចទ្រាំទ្រធ្វើបាននោះទេ។ វាអាចខាតបង់ខ្លះសម្រាប់ក្រុមហ៊ុន តែអ្នកខ្លួនឯងក៏ត្រូវគិតពីខ្លួនឯង ជាងក្រុមហ៊ុនដែរ។ បើមានសញ្ញាដូចខាងក្រោម អ្នកគួរសុំមេ ដាក់ច្បាប់ធ្វើការ ដើម្បីសម្រាកសិនទៅ៖
១) ចេះតែមួម៉ៅក្ដៅក្រហាយ ជាមួយមិត្តរួមការងារ ពេលដែលពួកគេលេងច្រើនជាមួយអ្នក។
២) អ្នកបង្ខំខ្លួនឯងទៅធ្វើការទាំងដែលចិត្តអ្នក ចង់សម្រាកនៅផ្ទះ។
៣) អ្នកខ្ជិលឆែកអ៊ីមែល ខ្លួន ដោយសារអ្នក មិនចង់ពាក់ព័ន្ធរឿងការងារ។
៤) ពេលធ្វើការចេះតែបែកគំនិតចង់ទៅដើរលេង ឬក៏ទៅក្រៅដើម្បីបន្ធូរអារម្មណ៍។
៥) អ្នកខ្ជិលចង់ទទួលការងារថ្មីៗ ពីថៅកែរបស់អ្នក។
៦) បាត់បង់ស្មារតី ក្នុងការធ្វើការ មិនថាអ្នកខំប្រមូលអារម្មណ៍យ៉ាងម៉េចក្ដី។
៧) ធ្វើការ មិនទាន់ពេលវេលា និងម៉ោងកំណត់ ដែលថៅកែចង់បាន។
៨) អ្នកចាប់ផ្ដើមមានអារម្មណ៍ថា ខ្លួនឯងចង់ឈឺ ជាពិសេសគេងមិនសូវលក់៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ cnbc