គន្លឹះ​សំខាន់ៗ​​ ដើម្បី​អាច​ផ្ដោត​លើ​ភាព​វិជ្ជមាន​ ទោះ​ជួប​រឿង​អាក្រក់​ប៉ុណ្ណា​ក៏​ដោយ​



ការ​គិត​វិជ្ជមាន​គឺ​ជា​អារម្មណ៍​ផ្នែក​ស្មារតី​និង​​ផ្លូវ​ចិត្ត​ដែល​គិត​និង​​រំពឹង​ទុក​អ្វី​ដែល​ល្អ​ៗ។ ការ​កសាង​ឥរិយាបថ​វិជ្ជមាន (Positive attitude) គឺ​លើស​ពី​ការ​គិត​វិជ្ជមាន​ទៅ​ទៀត។ ភាព​សុទិដ្ឋិនិយម​មិន​មែនជា​ការ​​​គេច​វេស​​ពី​ភាព​អវិជ្ជមាន​នោះ​ទេ វា​ជា​​ការ​ទទួល​ស្គាល់​ភាព​អវិជ្ជមាន ​ហើយ​អ្នក​ផ្តោត​ទៅ​លើ​ភាពវិជ្ជមាន​វិញ។ ភាព​វិជ្ជមាន​គឺ​ជា​ការ​គិត«​មិន​ថា​ស្ថាន​​ភាព​​អាក្រក់​បែប​ណា ​​អ្វី​ៗ​នឹង​ប្រសើរ​ឡើង​នា​ពេល​ទី​បញ្ចប់។» ខាង​ក្រោម​នេះ​ជា​គន្លឹះ​ដែល​ជួយ​អ្នក​​ឲ្យ​មាន​ភាព​វិជ្ជមាន​ឡើង​វិញ៖

១) សើច​ឬ​ញញឹម៖ ដោយ​គ្រាន់​តែ​សើច​ទៅ​កាន់​អ្នក​ដទៃ អ្នក​ក៏​មាន​អារម្មណ៍​ល្អ​ឡើង​វិញ​ដែរ។ ការ​ធ្វើ​ល្អ​ដាក់​អ្នក​ដទៃ​​មិន​ត្រឹម​តែ​មាន​អារម្មណ៍​ល្អ​នោះ​ទេ​ ថែម​ទាំង​​មាន​ទំនុក​ចិត្ត​ជាង​មុន​ទៀតផង។

២) ដឹង​គុណ៖ ការ​កត់​សម្គាល់​​និង​ដឹង​គុណ​ពី​ភាព​វិជ្ជមាន​ដែល​កើត​ឡើង​ក្នុង​ជីវិត​ក៏​ជួយ​ឲ្យ​ស្មារតី​​របស់​អ្នក​​ល្អ​ជាង​មុន​ផង​ដែរ។

៣)​ សម្រាក៖ ការ​ហត់នឿយ​គឺ​ជា​ឃាត​ករ​លាក់​មុខ​ដែល​សម្លាប់​ភាព​វិជ្ជមាន។ អ្នក​គួរ​សម្រាក​ខ្លះ​នៅ​ពេល​ដែល​អ្វី​ៗ​ដំណើរ​មិន​សូវ​ល្អ។ ក្រោយ​អ្នក​សម្រាក​​​ហើយ អ្នក​នឹង​មាន​កម្លាំង​ទាំង​​ផ្នែក​រាងកាយ​និង​ស្មារតី​ក្នុង​ការ​​ជម្នះ​នូវ​បញ្ហា​ផ្សេង​ៗ។

៤) នៅ​ជា​មួយ​មនុស្ស​វិជ្ជមាន៖ តាម​ការ​សិក្សា​រក​ឃើញ​ថា​ ការ​ស្រ្តេស​គឺ​ជា​ជំងឺ​ឆ្លង ដូច្នេះ​ហើយ​ប្រសិន​ជា​អ្នក​នៅ​ជា​មួយ​មនុស្ស​ប្រភេទ​នេះ​ច្រើន អ្នក​​នឹង​ក្លាយ​ជា​មនុស្ស​អវិជ្ជមាន។ ភាព​រីករាយ​ក៏​ដូច​គ្នា​ដែរ។ មនុស្ស​វិជ្ជមាន​នៅ​ជុំវិញ​អ្នក​នឹង​ជះ​ឥទ្ធិពល​ដល់​ការ​គិត​របស់​អ្នក។ ដូច្នេះ​ហើយ អ្នក​ត្រូវ​រៀន​ចេះ​សេពគប់​មនុស្ស​ឲ្យ​បាន​ស្រួល​ប្រួល៕

ប្រែ​សម្រួល៖អុឹង មុយយូ ប្រភព៖ www.lifehack.org

X
5s