ហេតុអ្វីបានជាមនុស្សចូលចិត្តកុហក?
ជារឿងធម្មតានោះទេ ប្រសិនជាយើងមិនធ្លាប់កុហកគេទេ ក៏យើងធ្លាប់ត្រូវគេកុហកដែរ។ ហើយមនុស្សតែងតែមានការស្តាយក្រោយ បន្ទាប់ពីដឹងអំពីការពិតនៅពីក្រោយការកុហកទាំងនោះ។ ជាការពិតណាស់ គ្មាននរណាចង់កុហកឬត្រូវគេកុហកនោះទេ។ ប៉ុន្តែ ហេតុអ្វីបានជាមនុស្សនៅតែកុហក? ការកុហកមានពីរប្រភេទ៖ ការកុហកដើម្បីកេងប្រវ័ញ្ចអ្នកដទៃ(harmful lies) និងក្នុងគោលបំណងកាត់បន្ថយភាពឈឺចាប់របស់នរណាម្នាក់ ឬ គ្មានបំណងកេញប្រយោជន៍អ្នកដទៃ (Harmless lies) ៖
មិនមែនការកុហកទាំងអស់សុទ្ធតែអាក្រក់នោះទេ។ ការកុហកដែលធ្វើឲ្យមនុស្សមានការឈឺចាប់តិចចាត់ទុកជាកុហកក្នុងគោលបំណងល្អ(Harmless lies) គឺជាការកុហកដែលមិនចង់ធ្វើឲ្យនរណាម្នាក់ខូចចិត្តឬឈឺចាប់។ ឧទាហរណថា ម្តាយបានកុហកកូនរបស់គាត់ថា ឪពុករបស់ពួកគេនៅធ្វើការនៅកន្លែងឆ្ងាយ មិនអាចមកលេងផ្ទះបាន។ តែតាមការពិតគឺថាឪពុករបស់ក្មេងនោះជាទាហាន ហើយបានស្លាប់ក្នុងសង្គ្រាម។
ដំណោះស្រាយចំពោះការកុហកក្នុងគោលបំណងល្អ៖ ទោះបីជាអ្នកដឹងការពិតរួចទៅហើយ ប៉ុន្តែ ប្រសិនជាការកុហករបស់គេមិនមានគោលបំណងអាក្រក់មកលើយើង អ្នកអាចធ្វើពុតជាមិនដឹងរឿងអ្វីទាំងអស់ដើម្បីរក្សាទំនាក់ទំនងរបស់អ្នកនិងគេតទៅអនាគតទៀត។ ពេលខ្លះ ធ្វើជាមិនដឹងក៏ជារឿងល្អដែរ។
ការកុហកដើម្បីកេងប្រវ័ញ្ចអ្នកដទៃ (Harmful lies) ៖ ការកុហកប្រភេទនេះកើតមានឡើងនៅពេលដែលយើងចង់បានអ្វីមួយពីអ្នកដទៃ តែគេមិនផ្តល់ឲ្យ។ ឧទាហរណ៍ថា៖ អ្នកខ្ជិលធ្វើការថ្ងៃនេះហើយចង់ឲ្យអ្នកដទៃជួយ អ្នកក៏កុហកថាថ្ងៃនេះអ្នកមិនស្រួលខ្លួនឬក៏មានកិច្ចការបន្ទាន់។ល។ ហើយអ្នករួចរុញការងារឲ្យអ្នកដទៃធ្វើ៕
ប្រែសម្រួល៖អុឹង មុយយូ ប្រភព៖ www.lifehack.org