អ្នក​គួរ​តែ​បាន​សាកល្បង​នូវ​ចំណុច​ទាំង​នេះ​មុន​វ័យ​៣០ ទើប​ជីវិត​មាន​ន័យ​



ទោះ​បី​ជា​ឈាន​ទៅ​វ័យ​៣០​ឆ្នាំ​ហាក់​ដូច​ជា​រឿង​អាក្រក់ ប៉ុន្តែ​​អ្នក​នៅ​តែ​អាច​សប្បាយ​រីករាយ ​និង​ផ្សងព្រេង​​​។ គ្រាន់​តែ​ថា​អ្នក​អាយុ​កាន់​តែ​ច្រើន​ ពេលវេលា​ទំនេរ​កាន់​តែ​តិច។ ដើម្បី​ឲ្យ​ជីវិត​​វ័យ​ម្ពៃ​ឆ្នាំ មាន​ន័យអ្នក​គួរ​តែ​ចាប់​ផ្តើម​​ធ្វើ​នូវ​ចំណុច​ខាង​ក្រោម​នេះ៖

១) រស់​នៅ​ទី​ក្រុង​ធំៗ៖ ការ​រស់​នៅ​ទី​ក្រុង​ធំ​ៗ អ្នក​អាច​ស្គាល់​មនុស្ស​ច្រើន​ដែល​មក​ពី​គ្រប់​ទិស​ទី​និង​មាន​បទ​ពិសោធន៍​ផ្សេង​ៗ​គ្នា​ដែល​អ្នក​អាច​រៀន​សូត្រ​បាន។

២) ជម្នះ​ខ្លួន​ឯង៖ នៅ​ពេល​ដែល​អ្នក​វ័យ​ក្មេង អ្នក​ត្រូវ​ហ្វឹកហាត់​ខ្លួន​ឯង​ឲ្យ​រឹង​មាំ​ទាំង​ផ្នែក​អារម្មណ៍ ស្មារតី​និង​រាង​កាយ ពីព្រោះ​ថា​វា​នឹង​ជួយ​អ្នក​ឆ្លង​កាត់​ការ​លំបាក​និង​ឆ្ពោះ​ទៅ​កាន់​គោលដៅ។

៣) រៀន​តាំង​សមាធិ៖ ក្នុង​ជីវិត អ្នក​នឹង​ជួប​ប្រទះ​នូវ​ភាព​ស្មុគស្មាញ​ជា​ច្រើន ដូច្នេះ​ហើយ អ្នក​គួរ​តែ​រៀន​ពី​វិធី​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ស្ត្រេស​​​​នេះ។ វិធី​ដែល​ល្អ​គឺ​តាំង​សមាធិ​នេះ​ឯង។

៤) មាន​ស្នេហា៖ កុំ​ខ្លាច​​អ្នក​នឹង​ឈឺ​ចាប់​​ឬ​បាត់​បង់​ស្នេហា។ ការ​ឈឺ​ចាប់​ឬ​ការ​បែក​គ្នា​មិន​ធ្វើ​ឲ្យ​អ្នក​ពិបាក​ចិត្ត​មួយ​ជីវិត​នោះ​ទេ។ អ្នក​គួរ​តែ​យក​វា​ជា​បទ​ពិសោធន៍​​ជីវិត​ទៅ។

៥) បរាជ័យ៖ ជួប​ប្រទះ​ការ​បរាជ័យ​គឺ​ជា​រឿង​ធម្មតា​នោះ​ទេ។ កុំ​ងើប​​ឡើង​វីញ​ទើប​ជា​រឿង​សំខាន់៕

ប្រែ​សម្រួល៖ អុឹង មុយយូ ប្រភព៖ ​www.businessinsider.com

X
5s