តើ​ធ្វើ​យ៉ាង​ណា​ទើប​ដឹង​ថា ម្នាក់​ហ្នឹង​ជា​​តួ​ច្រណែន​នឹង​អ្នក​?​



ការ​ច្រណែន​ឈ្នានីស​ ពេល​ខ្លះ​ដឹក​នាំ​ មនុស្ស​ទៅ​​ធ្វើ​ទង្វើ​មិន​ល្អ​បាន​។ ហេតុនេះ​ ដើម្បី​ភៀស​ខ្លួន​​ឯង ឲ្យ​ចាក​​ឆ្ងាយ​ពី​មនុស្ស​ចូលចិត្ត​ច្រណែន​គេ បាន​ គប្បី​រៀន​សង្កេត​មើ​សិន​ថា​តើ​គេ​​ជា​មនុស្ស ច្រណែន​អ្នក​ដែរ​​ឬ​​អត់​?

១) រិះគន់​តែ​ស្ដាប់​ទៅ​​ដូច​លាយ​នឹង​ភាព​ស្អប់​៖ ជា​ការ​ពិត​ណាស់ មនុស្ស​មួយ​ចំនួន​តែ​រិះគន់​អ្នក​ ក្នុង​ន័យ​ស្ថាបនា តែ​បើ​ការ​រិះ​គន់​វា​ហាក់​ដូច​ជា​​លាយឡំ​នឹង​ភាព​ស្ងប់​គុំកួន វា​ជា​សញ្ញា​នៃ​ការ​ច្រណែន​ទៅ​​វិញ​ទេ។ មនុស្ស​ល្អ​តែង​រិះគន់​អ្នក​ស្ងាត់​ៗ តែ​មនុស្ស​ច្រណែន​អ្នក​តែង​រិះគន់​នៅ​មុខ​មហាជន​តែ​ម្ដង។

២) លួច​និយាយ​ដើម​ក្រោយ​ខ្នង​៖ ​ការ​និយាយ​ដើម​គេ​នេះ គឺ​ជា​សញ្ញា​​នៃ​ការ​ច្រណែន​ដល់​កំពូល​​តែ​ម្ដង។ មនុស្ស​ច្រណែន​អ្នក តែង​តែ​និយាយ​​រឿង​មិន​ល្អ ទៅ​ប្រាប់​អ្នក​ដទៃ ដើម្បី​ឲ្យ​គេ​​ស្អប់​ដែរ។ មនុស្ស​បែប​នេះ មិន​សូវ​ហ៊ាន​និយាយ​ឲ្យ​អ្នកដឹង​ទេ តែ​បើ​អ្នក​មិន​នៅ វិញ គេ​ហែក​កេរ្តិ៍​អស់​តែ​ម្ដង។

៣) តែង​តែ​ចង់​ជាន់​ពន្លិច​អ្នក៖ មនុស្ស​ច្រណែន​​គេ​ រិះ​រក​វិធី​គ្រប់​យ៉ាង ដើម្បី​បំបាត់​តម្លៃ​គេ​។ ហេតុនេះ​ ការ​ជាន់​ពន្លិច​ អ្នក​គឺ​ជា​អ្វី​ដែល​​មនុស្ស​ច្រណែន​គេ​​​តែង​តែ​ចង់​ធ្វើ​ ព្រោះ​ថា គេ​មិន​ចង់​នៅ​ពី​ក្រោម​អ្នក​ឡើយ។

៤) មិន​ដែល​អបអរ​ពេល​អ្នក​ជោគជ័យ​សោះ​៖ ភាព​ជោគជ័យ​អ្នក​គឺ​ជា​អ្វី​ដែល​មនុស្យ​ច្រណែន​គេ មិន​ចង់​ឃើញ​ទាល់​តែ​សោះ។​ ពេល​អ្នក​ជោគជ័យ​ វា​ប្រៀប​បាន​ ទៅ​នឹង​បន្លា​មួយ ចាក់​ដោត​ទ្រូង​គេ​​អ៊ីចឹង។ ដូចនេះ​ដើម្បី​សង្កេត​មើល​ថា គេ​ច្រណែន​អ្នក​អត់ អ្នក​គួរ​មើល​ថា​តើ​គេ​​តែង​អបអរ​នឹង​ជោគជ័យ​អ្នក​ម្ដង​​ណា​ដែរ​អត់​?

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ 2knowmyself

X
5s