អ្នក​ដែល​ចង់​រស់នៅ​ដោយ​ឯករាជ្យ​​ដោយ​មិន​ពឹង​សូម្បី​តែ​ឪពុកម្ដាយ​ នឹង​ទទួល​បាន​ប្រយោជន៍​សំខាន់ៗ​ទាំង​នេះ​



មនុស្ស​ម្នាក់​​ៗ មិន​មែន​រស់​នៅ​ដោយ​ឯករាជ្យ​បាន​ងាយ​ៗ​ទេ​ តែ​មនុស្ស​មួយ​ចំនួន​ក៏​ធ្លាប់​ឆ្លង​កាត់​វា​រួច​មក​ហើយ ដោយ​សារ​ការ​រស់​នៅ​បែក​ពី​គ្រួសារ​ ក៏​ដូច​ជា​ចង់​ស្គាល់​រសជាតិ​ជីវិត​ម្នាក់​​ឯង ជាដើម​។ ប៉ុន្តែយ៉ាងណាក៏ដោយ ការរស់នៅដោយឯករាជ្យដោយមិនពឹងពាក់ច្រើនលើអ្នកដទៃ បានផ្តល់ប្រយោជន៍ជាច្រើន៖

១) កែប្រែ​អ្នក​ទៅ​ជា​មនុស្ស​ក្លាហាន​៖ ​មនុស្ស​ដែល​ឯករាជ្យ​ គឺ​មាន​ភាព​ក្លាហាន​ណាស់ ដោយ​សារ​គេ​ជា​មនុស្ស​​តែ​ម្នាក់​គត់​រ៉ាប់រង​រឿងរ៉ាវ​នានា ក្នុង​ជីវិត​។ ​ភាព​ក្លាហាន​នេះ​កើត​ឡើង ដោយ​សារ​តែ​ពួក​គេ​តែង​គិត​អ្វី​គឺ​ធ្វើ​ហ្នឹង ហើយ​មិន​ចាំ​បាច់​ទៅ​សុំ​យោបល់​ពី​អ្នក​ណា​សិន​មុន​នឹង​ធ្វើ​អ្វី​មួយ​ទេ។

២) រស់​ដោយ​មិន​ពឹង​ផ្អែក​អ្នក​ណា​ទាំង​អស់​៖ មនុស្ស​ដែល​គ្មាន​ភាព​ឯករាជ្យ​ខ្លួន​ឯង ភាគ​ច្រើន​តែង​រស់​ដោយ​សារ​តែ​គេ។ នេះ​​គឺ​សោយ​សារ​តែ​គេ​​មិន​ចង់​ជ្រើសរើស​ផ្លូវ​ដើរ​ដោយ​ខ្លួន​ឯង ​ឬ​ក៏​ពួក​គេ​មិន​សូវ​ជា​ហ៊ាន​ក្នុង​ឆាក​ជីវិត​។ មនុស្យ​ដែល​រស់​នៅ​ពឹង​ផ្អែក​លើ​គេ​ពេក គឺ​គ្មាន​អ្នក​ណា​ចូលចិត្ត និង​ចង់​រាប់​អាន​ប៉ុន្មាន​ទេ​។

៣) មាន​គំនិត​ទូលំទូលាយ​ជាង​អ្នក​ណា​ទាំង​​អស់​៖ មនុស្ស​ឯករាជ្យ​ ភាគ​ច្រើន​ពួក​គេ ត្រៀម​ខ្លួន​រួច​រាល់​ហើយ ក្នុង​ការ​ជួប​មនុស្ស​ថ្មី និង​សាកល្បង​អ្វី​ដែល​គេ​មិន​ដែល​ធ្វើ​។ ហេតុនេះ​វា​ជា​សញ្ញា​បង្ហាញ​ថា អ្នក​ជា​មនុស្ស​បើក​ចិត្ត​បើក​គំនិត​ ទូលាយ​​រាប់​អាន​​មនុស្ស​ថ្មី​និង​បើក​​ឱកាស​ថ្មី​ចូល​ក្នុង​ជីវិត។

៤)​ជា​មនុស្ស​យល់​ពី​ខ្លួន​ឯង​ច្បាស់​៖ បើ​អ្នក​គិត​ថា ហេតុ អី​អ្នក​មិន​សូវ​យល់​ពី​​ខ្លួន​ឯង នេះ​ប្រហែល​មក​ពី​អ្នក​គិត​ពី​អ្នក​ដទៃ ច្រើន​ពេក​។ ហេតុនេះ​ហើយ​ទើប​​ការ​រស់​នៅ​ឯករាជ្យ​ធ្វើ​ឲ្យ​អ្នក​ស្គាល់​ខ្លួន​ឯង​ច្បាស់ ដោយ​សារ​អ្នក​ សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង ​ ធ្វើ​អ្វី​ឲ្យ​ខ្លួន​ឯង​សប្បាយ​ រស់​នៅ​គឺ​សម្រាប់​តែ​ខ្លួន​ឯង​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ lifehack

X
5s