ហេតុផល​៣​យ៉ាង​ បញ្ជាក់​ ​​ការ​បណ្ដុះ​ទម្លាប់​​ល្អ​ ​សំខាន់​ជាង​ការទទួលបានកម្លាំង​ចិត្ត​ទៅ​ទៀត​​



មនុស្ស​មួយ​ចំនួន ​នៅ​ពេល​ដែល​ជួប​ការ​បរាជ័យ​ជា​លើក​ដំបូង ពួក​គាត់​តែង​តែ​បោះ​បង់​ដោយ​មិន​ព្យាយាម​ម្តង​ទៀត​នោះ​ទេ។​ ទោះ​បី​ជា​កម្លាំង​ចិត្ត​​ពិត​ជា​អាច​ជំរុញ​មនុស្ស​ឲ្យ​បន្ត​​ដំណើរ​ទៅ​មុខ តែ​វា​មិន​ដូច​ទម្លាប់​ប្រចាំ​ថ្ងៃ​នោះ​ទេ។ ខាង​ក្រោម​នេះ​ជា​ហេតុផល៖

១) កម្លាំង​ចិត្ត​ជួយ​បាន​តែ​មួយ​ពេល​​​ប៉ុណ្ណោះ ​៖ កម្លាំង​ចិត្ត​អាច​ជួយ​សម្រេច​កិច្ច​ការ​ដែល​អ្នក​មិន​ចូល​ចិត្ត​បាន​មួយ​ឬ​ពីរ​តែ​ប៉ុណ្ណោះ។ វា​ជម្រុះ​ទឹក​ចិត្ត​បាន​រយៈ ពេល​ខ្លី។ អ្នក​នៅ​តែ​មិន​សប្បាយ​ចិត្ត​​។

២) ​កម្លាំង​ចិត្ត​នៅ​មាន​កំណត់៖ គេ​និយាយ​ថា​«​ការ​ចង់​បាន ទឹកចិត្ត ​ឬ​បំណង​ប្រាថ្នា ទើប​ជា​សាច់ដុំ​ឬ​កម្លាំង​​ពិត​ប្រាកដ ហើយ​វា​អាច​បណ្ដុះបណ្ដាល​បាន។» ក៏​ប៉ុន្តែ វា​ក៏​អាច​ធុញទ្រាន់​និង​ហត់នឿយ​ដូច​គ្នា។ ប្រសិន​ជា​អ្នក​ធ្វើ​នូវ​អ្វី​ដែល​អ្នក​មិន​ចូល​ចិត្ត កម្លាំង​ចិត្ត​ក៏​មិន​អាច​ជួយ​​អ្នក​បាន​ច្រើន​ដែរ។ ប៉ុន្តែបើអ្នកព្យាយាមបណ្តុះទម្លាប់ល្អៗ ជាពិសេសពាក់ព័ន្ធនឹងអ្វីដែលអ្នកចូលចិត្តវិញ ​នោះអ្នកនឹងធ្វើការងារបានយ៉ាងល្អ  និង ថ្និកដៃ។

៣) យើង​គិត​ថា​អ្នក​អាច​ទទួល​បាន​លទ្ធផល​ដោយ​ពុំ​ចាំ​​បាច់​ខំ​ប្រឹងខ្លាំង៖ ហេតុអ្វី​បាន​ជា​មនុស្ស​ខ្វាយខ្វល់​ពី​រឿង​កម្លាំង​ចិត្ត​ខ្លាំង​​ដល់​ថ្នាក់​នេះ? ពី​ព្រោះ​​មនុស្ស​ចង់​ឆ្ពោះ​ទៅ​កាន់​គោលដៅ​​ មិនថាជួបការលំបាកប៉ុណ្ណា។ មនុស្ស​ចង់​ធ្វើ​តែ​អ្វី​ដែល​ខ្លួន​ចង់​ធ្វើ តែ​មិន​ដឹង​ថា​ទម្លាប់​ប្រចាំ​ថ្ងៃ​នោះ​ទេ​ដែល​ជំរុញ​អ្នក​ដើរ​ទៅ​ដល់​គោល​ដៅ។ ទម្លាប់​ប្រចាំ​ថ្ងៃ​​ក៏​មាន​ពេល​ខ្លះ​ទាមទារ​អ្នក​ធ្វើ​នូវ​អ្វី​ដែល​អ្នក​មិន​ចូល​ចិត្ត៕

ប្រែ​សម្រួល៖ អុឹង មុយយូ ប្រភព៖ www.lifehack.org

X
5s