តើ​ធ្វើ​ដូចម្តេច​ដើម្បីស្វែងរកអ្វីដែលអ្នកពេញចិត្តក្នុងជីវិត?​



យើង​ទាំង​អស់​គ្នា​ប្រហែល​ធ្លាប់​ឮ​​​ឃ្លា​មួយ​នេះ​ហើយ​៖« ធ្វើ​តាម​ចំណង់​ចំណូល​ចិត្ត​របស់​អ្នក ​សម្រេច​ក្តី​សុបិន​ទើប​ជីវិត​​មាន​ន័យ»។ យើង​​ចេះ​តែ​ធ្វើ​ការ​ឲ្យ​អ្នក​ដទៃ​ទាំង​ខ្លួន​ឯង​មិន​ពេញ​ចិត្ត។ ចុះ​តើ​ធ្វើ​ដូចម្ដេច​ទើប​ដឹង​ថា​អ្នក​ធ្វើ​អ្វី​ដែល​អ្នក​ចូល​ចិត្ត​ទៅ? ប្រសិន​ជា​អ្នក​នៅ​តែ​មិន​ទាន់​ច្បាស់​ថា​អ្វី​ដែល​អ្នក​ធ្វើ​​បច្ចុប្បន្ន​កំពុង​តែ​​នាំ​អ្នក​ទៅ​រក​ក្តី​សុបិន គន្លឹះ​ខាង​ក្រោម​នេះ​នឹង​ជួយ​អ្នក៖

១) រក​កន្លែង​ស្ងប់ស្ងាត់៖ រក​កន្លែង​មួយ​ដែល​អ្នក​អាច​ផ្តោត​អារម្មណ៍​មក​លើ​ខ្លួន​ឯង​និង​គ្មាន​ការ​រំខាន។ ​បន្ទាប់មក សួរ​ខ្លួន​ឯង​នូវ​សំនួរ​ខាង​ក្រោម​នេះ៖

  •  តើ​អ្នក​ពេញ​ចិត្ត​នូវ​អ្វី​ដែល​អ្នក​ធ្វើ​ប្រចាំ​ថ្ងៃ​ទេ?
  • តើ​អ្នក​មាន​កម្លាំង​ចិត្ត​ឬទេ​ រាល់ពេលទៅ​ធ្វើ​ការ​​រាល់​ថ្ងៃ​នេះ?
  • តើ​អ្នក​នឹង​ធ្វើ​វាឬទេ ​ប្រសិន​ជា​អ្នក​មិន​ទទួល​បាន​លុយ​សូម្បី​តែ​មួយ​រៀល?

ប្រសិន​ជា​​ចម្លើយ​ភាគ​​ច្រើន​​របស់​អ្នក​គឺ​​វិជ្ជមាន សូម​អបអរសាទរ​ នោះ​បញ្ជាក់​ថា​អ្នក​រក​ឃើញ​ចំណង់​ចំណូល​ពិត​ប្រាកដ​ហើយ។

២) ស្វែងរក៖ អ្នក​ប្រហែល​ជា​ត្រូវ​ការ​ពេល​មួយ​ចំនួន​ដើម្បី​ស្វែង​យល់​ពី​ខ្លួន​ឯង។ ដូច្នេះ​ហើយ​ ផ្តល់​ពេល​ដល់​ខ្លួន​ឯង​សម្រាប់​ការ​ស្វែងរក​នូវ​អ្វី​ដែល​អ្នក​ឆ្ងល់​និង​ស្រឡាញ់។ ​ក្រោយ​ពី​ពេល​អ្នក​រក​ឃើញ ដាក់​កម្លាំង​​ចិត្ត​ទៅ​លើ​ក្តី​សុបិន​នោះ​ចុះ។ ហេតុអ្វី​បាន​ជា​ការ​ស្វែងរកអ្វីដែលអ្នកពេញចិត្តក្នុងជីវិតគឺ​ជា​រឿង​សំខាន់? អ្នក​មិន​ដឹង​ថា​មនុស្ស​ដែល​ធ្វើ​អ្វី​ដែល​ខ្លួន​ឯង​មិន​ពេញ​ចិត្ត​មិន​សប្បាយ​ចិត្ត​ប៉ុណ្ណា។

អ្នក​ក៏​មិន​ចង់​រង់​ចាំ​​ដល់​អ្នក​អាយុ​៨០​ឆ្នាំ​ ទើប​អ្នក​ស្តាយ​ក្រោយ​​​ ដែល​​ចំណាយ​ពេល​មួយ​ជីវិត​របស់​​អ្នក​ទៅ​សម្រេច​ក្តី​សុបិន​អ្នក​ដទៃ​ដែរ​មែន​ទេ? ​ម៉្យាង​វិញ​ទៀត ការ​ធ្វើ​អ្វី​ដែល​យើង​មិន​ស្រឡាញ់​​​ប្រៀប​បាន​ដូច​ជា​នាំ​ទុក្ខ​ដាក់​ខ្លួន​អ៊ីចឹង។

ប្រែ​សម្រួល៖​អុឹង មុយយូ ប្រភព៖ www.lifehack.org

X
5s