គន្លឹះ​៣​យ៉ាង​ដែល​ជួយ​អ្នក​​​ជម្នះ​ជំងឺ​មិន​ទុក​ចិត្ត​​ឬ​ការ​សង្ស័យ (Trust issue)​



មិន​ថា​ដៃ​គូ​បច្ចុប្បន្ន​​ធ្លាប់​កុហក​​អ្នក​ឬ​ដោយ​សារ​តែ​បទពិសោធន៍​ពី​រឿង​អតីតកាលដែល​បំផ្លាញ​ទំនុក​ចិត្ត​អ្នក​មក​លើ​អ្នក​ដទៃ​នោះ​ទេ អ្នក​ពិត​ជា​​ត្រូវ​ការ​ពេលវេលា​​ខ្លះ​ដើម្បីទុក​ចិត្ត​លើ​អ្នក​ដទៃ​ម្តង​ទៀត។ យើង​ទាំង​អស់​សុទ្ធ​តែ​មាន​កំហុស​ឬ​ធ្វើ​អ្វី​ខុស​ ប៉ុន្តែ​ប្រសិន​ជា​ទំនុក​ចិត្ត​ត្រូវ​បាន​បាត់​បង់ វា​ពិត​ជា​ពិបាក​ក្នុង​ការស្ដារវាឡើងមក​វិញ។ ខាង​ក្រោម​នេះ​ជា​គន្លឺះ​ដែល​អ្នក​​គួរ​ធ្វើ​​ដើម្បី​ជម្នះ​នូវ​ជំងឺ​មិន​ទុក​ចិត្ត​មួយ​នេះ៖

១) ស្ថិត​នៅ​បច្ចុប្បន្នភាព៖ ប្រសិន​ជាដៃគូ​របស់​អ្នក​ធ្លាប់​កុហក​អ្នក​កាល​ពី​មុន អ្នក​គួរ​តែ​បន្ត​ដំណើរ​ទៅ​មុខ ហើយបំភ្លេច​ចោល​នូវ​រឿង​អតីត​។ វា​ពិត​ជា​ពិបាក​ក្នុង​ការ​បំភ្លេច​នូវ​អ្វី​ដែល​មនុស្ស​ដែល​យើងស្រឡាញ់ធ្លាប់ធ្វើ​មក​លើ​យើង ប៉ុន្តែ អ្នក​ត្រូវ​តែ​មាន​កន្លែង​សម្រាប់​កសាង​ទំនុក​ចិត្ត​ឡើង​វិញ។

២) អភ័យ​ទោស(forgive) ៖ ប្រសិន​ជា​អ្នក​នៅ​តែ​អនុញ្ញាត​រឿង​អតីត​មក​ជ្រៀតចូល​​ទំនាក់​ទំនង​ស្នេហា​បច្ចុប្បន្ន ការ​មិន​ទុក​ចិត្ត​​ឬ​ការ​សង្ស័យ ( Turst issue) នៅ​តែ​កើត​មាន​ឡើង​អីចឹង។ ដើម្បី​បំភ្លេច​ចោល​នូវ​រឿង​អតីត​និង​ចាប់​ផ្តើម​ជឿជាក់​លើ​អ្នក​ដទៃ​ អ្នក​ត្រូវ​រៀន​អភ័យ​ទោស​ជា​មុន​សិន។

3) ខ្លាច៖ ដោយ​សារ​តែ​យើង​ខ្លាច​អ្នក​ដទៃ​កុហក​យើង​ម្តង​ទៀត ទើប​ការ​សង្ស័យ​នៅ​តែ​កើត​មាន​ឡើង។ យើង​ខ្លាច​អ្វី​ដែល​យើង​សន្យា​ទៅ​កាន់​មនុស្ស​ដែល​យើង​ស្រឡាញ់​ហើយ​យើង​ធ្វើ​មិន​បាន យើង​នឹង​ធ្វើ​ឲ្យ​គេ​ឈឺ​ចាប់។ យើង​ខ្លាច​នេះ​ យើង​ខ្លាច​នោះ។ ដើម្បី​កសាង​ទំនុក​ចិត្ត​ម្តង​ទៀត អ្នក​ត្រូវ​តែ​បំបាត់​ចោល​នូវ​ភាព​ភ័យ​ខ្លាច៕

ប្រែ​សម្រួល៖ អុឹង មុយយូ ប្រភព៖ www.cheaatsheet.com

X
5s