ផ្លែផ្កា​​​៤​យ៉ាង​របស់​គណិតវិទ្យា ដែល​ជួយ​ដល់​ជីវិត​ប្រចាំ​ថ្ងៃ​របស់​អ្នក​



សិស្ស​មួយ​​ចំនួន​មិនសូវ​ជា​ចូលចិត្ត​រៀន​​គណិតវិទ្យា​ទេ​ ព្រោះ​វា​មាន​រូបមន្ត​​និង​ការ​គណនា​លេខ​យ៉ាង​ស្មុគស្មាញ។ តែ​អ្នក​មិន ដឹង​ឡើយ ថា​បើ​អ្នក​​ចេះ​​វា អ្នក​អាច​យក​វា​មក​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​​បាន​​យ៉ាង​ច្រើន​។ ក្នុង​នោះ​មាន៖

១) គណិតវិទ្យា​ជួយ​អ្នក​ពេល​ដើរ ផ្សារ​៖ ជា​ការ​ពិត​ណាស់ ទីផ្សារ​គឺ​ជា​កន្លែង​មួយ​ដែល​អ្នក​តែង​តែ​ប្រើ​ប្រាស់​​គណិតវិទ្យា​​ច្រើន​ជាង​គេ​។ ពេល​អ្នក​ទិញ​​ដូរ​របស់របរ បើ​អ្នក​មិន​ចេះ​​គិត​លេខ បូក​ដក គុណ​ចែក ឲ្យ​ទាន់​ពេលវេលា និង​ត្រឹមត្រូវ​ទេ​​នោះ អ្នក​អាច​ច្រឡំ​លុយ ជាពិសេស​អ្នក​លក់​អាច​បោក​អ្នក​បាន​​​យ៉ាង​ងាយ​។

២) គណិតវិទ្យា​ជួយ​អ្នក​ សន្សំ​លុយ​បាន​៖ ហេតុអ្វី​វា​បង្រៀន​​អ្នក​ឲ្យ​ចេះ​​សន្សំ​លុយ​បាន​? អ្នក​ជំនាញ​បាន​និយាយ​ថា បើ​អ្នក​មិន​មាន​ជំនាញ​ពូកែ​ក្នុង​ការ​គិត​លេខ ទេ​នោះ អ្នក​មិន​អាច​ យក​លុយ​បណ្ដាក់ទុន សន្សំ ឬ​ក៏​ចាយ​បាន​ស្រួល​ឡើយ ព្រោះ​ថា អ្នក ចាយ​ប៉ុន្មាន​ ទុក​ប៉ុន្មាន​​ គឺ​សុទ្ធ​តែ​គណនា​លេខ​ឲ្យ​បាន​ត្រឹម​ត្រូវ​​ទាំង​អស់​។

៣) គណិតវិទ្យាជួយឲ្យអ្នកចេះរៀបចំពេលវេលា៖ពេលវេលា​ គឺជាទ្រព្យដ៏មានតម្លៃក្នុងជីវិត​របស់មនុស្សម្នាក់ៗ​ ​ហើយបើអ្នកមិនអាចបែងចែក និង គ្រប់គ្រងពេលវេលាឲ្យបានល្អទេ នោះជីវិតនឹងខ្ជះខ្ជាយជាមួយនឹងរឿងមិនបានការ។ ប៉ុន្តែការរៀបចំពេលវេលាដ៏មានប្រសិទ្ធភាព គឺមិនអាចកើតឡើងបានឡើយ ប្រសិនបើអ្នកមិនអាចរៀ​បចំផែនការ និង គិតបែងចែងឲ្យបានច្បាស់។ អ៊ីចឹងហើយ គណិតវិទ្យាអាចជួយអ្នកត្រង់ចំណុចនេះបាន។

៤) គណិតវិទ្យាជួយឲ្យអ្នកសាងសង់សំណង់ផ្សេងៗបាន៖ ដើម្បីសាងសង់សំណង់ប្រកបទៅដោយ គុណភាពវាទាមទាឲ្យអ្នកចេះគណនាយ៉ាងច្បាស់លាស់ ព្រោះបើមិនដូច្នោះទេ ការសងសង់នោះ នឹងមិនត្រូវ ឬ មិនដូចអ្វីដែលចង់បាននោះឡើយ។

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ thinkthroughmath

X
5s