ពាក្យ​ទាំង​នេះហើយ​ដែល​មនុស្ស​ក្រៀមក្រំ​ចិត្ត​ទប់​មិន​បាន​ទេ​ពេល​ស្ដាប់​ម្ដង​ៗ !!!​



អ្នក​មិន​ អាច​​យល់​ច្បាស់​ពី​​មនុស្ស​ដែល​កំពុង​​ក្រៀមក្រំ​ចិត្ត​នោះ​ទេ។ ហេតុនេះ​មុន​នឹង​និយាយ​ស្ដី​ទៅ​កាន់​គេ អ្នក​គប្បី​ដឹង​ថា​គេ​ត្រូវ​​ការ​ពាក្យ​អ្វី និង​មិន​ត្រូវ​ការ​អ្វី​? ខាង​ក្រោម​នេះ​​​​នឹង​ពន្យល់​អ្នក​​ថា​ពាក្យ​ណា​ខ្លះ​អ្នក​មិន​គួរ​និយាយ​ទៅ​កាន់​ពួក​គេ​៖

១) « ឈប់​ពិបាក​ចិត្ត ភ្លាម​ទៅ !!! គ្មាន​ប្រយោជន៍​នឹង​ចំណាយ​ពេល​ពិបាក​ចិត្ត​ទេ​។»

២) «​ជីវិត​គឺ​មាន​ទុក្ខ​និង​ពិបាក​អ៊ីចឹង​ហើយ​។»

៣) « អ្នក​​សម​នឹង​ទទួល​វា ហើយ ព្រោះ​ថា អ្នក​នាំ​រឿង​មក​ពិបាក​ខ្លួន​ឯង​ទេ​។»

៤) « ហេតុអ្វី អ្នក​ឯង ឆាប់​ទន់ជ្រាយ និង​ពិបាក​ចិត្ត​រឿង​ទាំង​នេះ​ម្ល៉េះ​?»

៥) « ការ​ឈឺ​ចាប់​ គឺ​ជា​រឿង​ធម្មតា​ទៅ​ហើយ អ្នក​ណា​ដែល​ថា​មិន​ធ្លាប់​ជួប​នោះ​?»

៦) « អ្នក​គួរ​ខំ​ប្រឹង​ ធ្វើ​ខ្លួន​ឲ្យ​ល្អ​ជាង​មុន​ទៅ ព្រោះ​ពេល​នេះ អ្នក​​នៅ​ទន់ជ្រាយ​នៅ​ឡើយ។»

៧) « ​អ្វី​ដែល​អ្នក​​កំពុង​ជួប​រាល់​ថ្ងៃ​នេះ​ គឺ​គ្រាន់​តែ​ជា​ជំហាន​ដំបូង​នៃ​ជីវិត​ប៉ុណ្ណោះ។ ដូចនេះ​ត្រៀម​ខ្លួន​ជួប​រឿង​ពិបាក​ៗ ជាង​នេះ​​ឲ្យ​ហើយ​ទៅ​៕»

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ lifehack

X
5s