សព្វាវុធ ៩ប្រភេទដែលកងទ័ពស្រលាញ់បំផុតនៅលើសមរភូមិប្រយុទ្ធ
សម្រាប់បស្ចឹមប្រទេស សព្វាវុធទាំង ៩នេះ គឺមានសារសំខាន់សម្រាប់ជួយគាំទ្រប្រយុទ្ធ ហើយកងទ័ពភាគច្រើនចង់បាន និងស្រលាញ់នៅពេលដែលពួកគេស្ថិតនៅលើសមរភូមិ។ សព្វាវុធទាំង ៩នោះគឺ៖
១. កាំភ្លៀងយន្ត (M2 .50 cal machine gun)៖ ប្រើតាំងពីសម័យសង្គ្រាមលោកលើកទី២ម្ល៉េះ ប៉ុន្តែវានៅតែមានប្រជាប្រិយភាព។ កាំភ្លើងយន្តមានសមត្ថភាពអស្ចារ្យគឺអាចបាញ់បាន ៥៥០គ្រាប់ក្នុងមួយនាទី។ វាអាចបាញ់ទម្លាក់យន្តហោះហោះទាបៗ កម្លាំងថ្មើជើង និងយានយន្តធុនស្រាលបាន។
២) ឧទ្ធម្ភាគចក្រ AH-64 Apache៖ ជា ឧទ្ធម្ភាគចក្រប្រយុទ្ធដ៏មានប្រជាប្រិយមានផ្ទុកម៊ីស៊ីល Hellfire, គ្រាប់បែក ៣០មិល្លីម៉ែត្រ និងរ៉ុកកែត ៧០មិល្លីម៉ែត្រ។ វាក៏មានមុខងារកម្ទេចរថក្រោះ និងកងរថពាសដែកផងដែរ។
៣) មីស៊ីល TOW៖ ជាមីស៊ីលខ្នាតតូចដែលអាចបញ្ជាបាញ់ដោយប្រើខ្សែ ឬគ្មានខ្សែ សម្រាប់កម្ទេចសត្រូវក្នុងចម្ងាយ ៤គីឡូម៉ែត្រ។ មីស៊ីលប្រភេទនេះអាចចល័ត និងបាញ់ដោយកងទ័ពម្នាក់បាន ហើយវាអាចបំពាក់នៅលើ ឧទ្ធម្ភាគចក្រ និងរថក្រោះបានទៀតផង។
៤) កាំភ្លើងធំបាញ់ពីលើស្មា Carl Gustav៖ ជាប្រភេទកាំភ្លើងធំអាចបាញ់បានច្រើនបង់ និងគ្រាប់ច្រើនប្រភេទដើម្បីកម្ទេចរថក្រោះ និងការប្រមូលផ្ដុំកងថ្មើរជើង។
៥) Warthog៖ គេប្រសិទ្ធិនាមឱ្យថាជារថក្រោះចេះហោះដែលដាក់ដំណើរការដោយ Air Force មានផ្ទុកកាំភ្លើងធុន ៣០មិល្លីម៉ែត្រ និងអាចទម្លាក់គ្រាប់បែក មីន បាញ់រ៉ុកកែត និងមីស៊ីលបាន។
៦) កាំភ្លើងផ្លោង Mortars៖ ករណីកងកម្លាំងថ្មើរជើងត្រូវខ្មាំងវាយប្រហារ ហើយមិនចង់រង់ចាំជំនួយពីកម្លាំងជើងអាកាស គេច្រើនប្រើកាំភ្លើងផ្លោង Mortars ដែលអាចបាញ់គ្រាប់ទំហំ ៦០ ឬ ៨១មិល្លីម៉ែត្រដាក់សត្រូវបាន។
៧) កាំភ្លើងបាញ់គ្រាប់បែក Mk. 19៖ ជាកាំភ្លើងបាញ់គ្រាប់បែកកម្រិត ៤០មិល្លីម៉ែត្រស្វ័យប្រវត្តិ។ វាអាចបាញ់គោលដៅបានល្អក្នុងកម្រិតចម្ងាយ ១គីឡូម៉ែត្រ។ គ្រាប់បែកអាចសម្លាប់មនុស្សក្នុងអង្កត់ផ្ចិតផ្ទុះចម្ងាយ ៥ម៉ែត្រ និងអាចធ្វើឱ្យរបួសផ្ទុះក្នុងចម្ងាយ ១៥ម៉ែត្រ។ ប្រភព៖ www.armyrecognition.com[/caption]
៨)កាំភ្លើងតូច M-134៖ ប្រើតាំងពីសម័យសង្គ្រាមវៀតណាមប៉ុន្តែវានៅតែមានប្រជាប្រិយភាព។ វាអាចបាញ់គ្រាប់ ៧,៦២មិល្លីម៉ែត្របានពី ២ ទៅ ៦ពាន់គ្រាប់ក្នុងមួយនាទី។ វាច្រើនបំពាក់នៅលើឧទ្ធម្ភាគចក្រសម្រាប់បាញ់គាំទ្រដល់ថ្មើរជើង។
៩) រថក្រោះ M1 Abrams៖ ជារថយន្តក្រោះប្រយុទ្ធដែលអាចបាញ់គ្រាប់ ១២០មិល្លីម៉ែត្រ និងផ្ទុកកាំភ្លើងយន្តដែលអាចបាញ់គ្រាប់ច្រើនប្រភេទ។ វាមានល្បឿនលឿន នឹងប្រើជំនួយដល់កងកម្លាំងថ្មើរជើង៕
ដោយ៖ រតនៈវិភូ