អនុវត្ត​ទម្លាប់​ទាំង​៤​យ៉ាង​ ដើម្បី​ជួយ​សម្រួល​ដល់​បញ្ហា​ផ្លូវ​ចិត្ត​របស់​អ្នក​



 អ្នក​​ខ្លះ​មាន​បញ្ហា​ផ្លូវ​ចិត្ត​​ដូច​ជា​ ​ភាព​ភ័យខ្លាច ​ភាព​អស់​សង្ឃឹម ភាព​យល់​ច្រឡំ។ល។​ ឯ​អ្នក​​ខ្លះ​​ទៀត​ក៏​មាន​បញ្ហា​ផ្លូវ​ចិត្ត​ដោយ​សារ​តែ​គិត​ពី​អ្នក​ដទៃ​ខ្លាំង​ពេក។ វា​ពិត​ជា​មាន​​សារៈសំខាន់​ណាស់​ដែលយើងត្រូវយល់ដឹងពីបញ្ហានេះ ហើយព្យាយាមស្វែងរកដំណោះ​ស្រាយ។  ទោះ​បី​ជា​បញ្ហា​ផ្លូវ​ចិត្ត​មិន​អាច​ព្យាបាល​បាន​ទាំង​ស្រុង ទម្លាប់​ខាង​ក្រោម​នេះ​អាច​​ជួយ​ដល់​បញ្ហា​ផ្លូវ​ចិត្ត​បាន៖

១) ផ្ទះ​ដែល​គ្មាន​អំពើ​ហិង្សា ឬបញ្ហាស្មុគស្មាញ​៖ ការ​រស់​នៅ​ក្នុង​ស្ថាន​ភាព​ដែល​ពោរ​ពេញ​ទៅ​ដោយ​ការ​ឈ្លោះ​គ្នា វ៉ៃ​គ្នា បំពាន​គ្នា​​បណ្ដាល​ឲ្យ​​បញ្ហា​ផ្លូវ​ចិត្ត​កើត​មាន​ឡើង។ យូរ​ៗ​ទៅ បញ្ហា​ផ្លូវ​ចិត្ត​នឹង​កាន់​តែ​ធ្ងន់ធ្ងរ។ ប្រសិន​ជា​អ្នក​រស់​នៅ​ស្ថានភាព​បែប​នេះ អ្នក​គួរ​តែ​រក​វិធី​ចាកចេញមួយរយៈ ដើម្បីស្វែងរកកន្លែងស្ងប់ស្ងាត់។

២) អាហារូបត្ថម្ភ​៖ អាហារូបត្ថម្ភ​​មិន​មែន​ជា​អ្វី​ដែល​មនុស្ស​នឹក​ឃើញ​មុន​គេ​នោះ​ទេ​ពេល​និយាយ​ពី​​បញ្ហា​ផ្លូវ​ចិត្ត។ ​តែ អាហារូបត្ថម្ភ​​ពិត​ជា​មាន​ការ​ទាក់​ទង ពី​ព្រោះ​ថា​ប្រសិន​ជា​អ្នក​មិន​បាន​ទទួល​អាហារូបត្ថម្ភ​​​ល្អ​ឬ​គ្រប់​គ្រាន់​នោះ​ទេ វា​ប៉ះពាល់​ដល់​សុខភាព​រាង​កាយ​ បន្ទាប់​មក​បញ្ហា​ផ្លូវ​ចិត្ត​ដោយ​សារ​តែ​មិន​បាន​ធ្វើ​ការ​ឬ​គិត​ថា​ខ្លួន​ឯង​គ្មាន​ប្រយោជន៍។

៣) គេង​ឲ្យ​បាន​គ្រប់​គ្រាន់៖ វា​ពិត​ជា​សំខាន់​ដែល​អ្នក​គេង​យ៉ាង​ហោច​ណាស់​៧​ទៅ​៩​ម៉ោង។ ការ​គេង​បាន​គ្រប់​គ្រាន់​ក៏​​​ជួយ​​ដល់​​​ការ​ព្យាបាល​​បញ្ហា​ផ្លូវ​ចិត្ត​ឲ្យ​ឆាប់​ជា​ផង​ដែរ។

៤) សុខភាព​ផ្លូវ​កាយ៖ ​ សុខភាព​ផ្លូវ​កាយ​ពិត​ជា​ទាក់​ទង​ដល់​សុខភាព​ផ្លូវ​ចិត្ត​ដោយ​សារ​តែ​សុខភាព​ផ្លូវ​កាយ​​មាន​ការ​​ជះ​ឥទ្ធិពល​ទៅ​ដល់​សុខភាព​ផ្លូវ​ចិត្ត។ ឧទាហរណ៍​ថា​៖ អ្នក​ឧស្សាហ​ឈឺក្បាល​ វា​​ជះ​ឥទ្ធិពល​ដល់​ស្ត្រេស​ឬ​​សមត្ថភាព​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នានា ​ជា​លទ្ធផល​ អ្នក​ចាប់​ផ្តើម​ធុញ​ថប់ ​បញ្ហា​ផ្លូវ​ចិត្ត​ក៏​កើត​មាន​ឡើង៕

ប្រែ​សម្រួល៖ អ៊ឹង មុយយូ

ប្រភព៖ www.powerofpositivity.com​​

X
5s