មូលហេតុសំខាន់ៗ ដែលបុគ្គលជោគជ័យចង់ឲ្យអ្នកស្គាល់រសជាតិនៃការបរាជ័យ
ជឿថាមនុស្សណាក៏មិនចង់ជួបនឹងការបរាជ័យដែរ។ តែហេតុអ្វីមនុស្សជោគជ័យជាច្រើន តែងចង់ឲ្យអ្នកបរាជ័យសិន រួចសឹមជោគជ័យតាមក្រោយ?
១) ការបរាជ័យនឹងជ្រោមជ្រែងសកម្មភាពអ្នកឲ្យកាន់តែខ្លាំង៖ ការភ័យខ្លាចភាពបរាជ័យគឺតែងតែបង្អាក់សកម្មភាពរបស់អ្នកជានិច្ច។ ពេលអ្នកឆ្ងល់កាត់ការបរាជ័យកាន់តែច្រើនកាលណា អ្នកនឹងកាន់តែមានចិត្តក្លៀវក្លា ចង់ធ្វើវាឲ្យជោគជ័យកាន់តែច្រើន។
២) អ្នកនឹងចង់ប្រថុយប្រថានកាន់តែខ្លាំង៖ តាមពិតទៅវាមិនមែនជាលើកទី១សម្រាប់អ្នកទេ ព្រោះថា អ្នកធ្លាប់បរាជ័យរួចទៅហើយ ដូចនេះអ្នកមានអីត្រូវខ្លាចទៀត។ ធ្វើអ្វីក៏ដោយគឺមានឈ្នះនិងចាញ់ ដូចនេះបើចាញ់អ្នកខ្លាចអីនឹងធ្វើម្ដងទៀត តែបើឈ្នះវាជារឿងប្រសើរហើយ។
៣) អ្នកយកការបរាជ័យមកធ្វើជាជំហានដំបូងឆ្ពោះទៅគោលដៅ៖ ដោយសារតែការបរាជ័យនេះ ទើបអ្នកមានកម្លាំងចិត្ត ដើរទៅមុខបន្ត។ បើជ្រុលជាបរាជ័យហើយ ហេតុអ្វីក៏អ្នកមិនបន្តទៅទៀតឲ្យដល់ត្រើយទៅ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ addicted2success