តើមនុស្សដែលមិនចេះសប្បាយចិត្តតែងមានទម្លាប់ដូចម្ដេចខ្លះ? តើអ្នកមានទម្លាប់ទាំងនេះដែរអត់?
កើតមកជាតិនេះតើមានអ្នកណាខ្លះដែលតែងតែចង់កើតទុក្ខនោះ? ហេតុនេះអ្នកគួរដឹងថារាល់ថ្ងៃអ្នកមានទម្លាប់មិនសប្បាយចិត្តដែរឬអត់។ នេះជាអ្វីដែលអ្នកគួរដឹង៖
១) តែងចង់បានអ្វីល្អឥតខ្ចោះ៖ តើអ្នកទាមទារធ្វើអ្វីឲ្យល្អឥតខ្ចោះ ដើម្បីទទួលបានលទ្ធផលគាប់ប្រសើរទើបអ្នកសប្បាយចិត្តមែនទេ? ហេតុនេះហើយទើបសុភមង្គលគ្មានអ្នកណាងាយរកបាន ព្រោះថាអ្វីដែលល្អឥតខ្ចោះ គឺមិនងាយ កើតមានឡើងរហូតទេ។
២) តែងប្រកាន់គំនិតអវិជ្ជមាន៖ វាកាន់តែធ្វើឲ្យជីវិតខ្លួនធ្លាក់ដុនដាបខ្លាំងប៉ុណ្ណោះ ។ ប្រសិនបើអ្នកតែងគិតរឿងមិនល្អ ចំពោះខ្លួន អ្នកនឹងរស់នៅតែជាមួយភាព ភ័យខ្លាចនិងមិនសប្បាយចិត្តជារៀងរហូត។
៣) ប្រៀបធៀបវាសនាខ្លួនឯងទៅនឹងអ្នកដទៃ ៖ តើហេតុអ្វីអ្នកមិនសប្បាយចិត្តនឹងអ្វីដែលខ្លួនមានទៅ? ចាំបាច់អីទៅហិចហើរ ប្រៀបធៀបខ្លួនឯទៅនឹងអ្នកដទៃ វិញ? តើនេះមិនដូចជាធ្វើបាបខ្លួនឯងពេកទេហី?
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ positivityblog