អនុវត្តនូវចំណុច៤នេះ នឹងជួយឲ្យអ្នកអាចស្វែងរកភាពរីករាយដ៏ស្រស់បំព្រងក្នុងជីវិត
មនុស្សម្នាក់ៗតែងតែប្រាប់យើងឲ្យរីករាយ តើយើងគួរធ្វើម្តេចឲ្យសប្បាយចិត្តពិតប្រាកដទៅ? ជាការពិតមិនអាចប្រកែកបានឡើយ យើងមិនមែនសប្បាយចិត្តរហូតនោះទេ។ ប៉ុន្តែ យើងអាចរីករាយក្នុងកាលៈទេសៈជាច្រើនបាន។ ខាងក្រោមនេះជាអ្វីដែលអ្នកគួរធ្វើប្រសិនជាអ្នកចង់មានភាពរីករាយក្នុងជីវិត៖
១) មានឆន្ទៈរៀនអ្វីដែលថ្មី៖ ការរៀនអ្វីដែលថ្មី នឹងជួយឲ្យអ្នកជួបនឹងរឿងថ្មីៗ និង ប្លែក ដែលវាពិតជាអាចពង្រឹងនូវចំណេះដឹង និងការអភិវឌ្ឍន៍ខ្លួនរបស់អ្នកថែមទៀត។ ជាពិសេសវានឹងជួយឲ្យអ្នកមានអារម្មណ៍រីករាយរាល់ពេល ទទួលអ្វីថ្មី។
២) ជួយអ្នកដទៃ៖ ប្រសិនជាអ្នកធ្វើឲ្យអ្នកដទៃសប្បាយចិត្ត អ្នកក៏ទទួលបានភាពរីករាយដូចគ្នា។ ម៉្យាងវិញទៀត ប្រសិនជាអ្នកដទៃអ្នក អ្នកគួរនិយាយពាក្យ«អរគុណ។» ការរស់នៅដោយភាពស្មោះត្រង់ ដឹងគុណនិងថ្លៃថ្នូរក៏ជួយឲ្យអ្នករីករាយបានដែរ។
៣) បោះបង់រឿងអតីត៖ ការរក្សាទុកនូវរឿងឈឺចាប់គឺជាការរារាំងភាពរីករាយក្នុងជីវិត។ រឿងដែលកើតឡើងហើយ អ្នកមិនអាចផ្លាស់ប្តូរបាននោះទេ។ អ្នកគួរតែទទួលស្គាល់ការពិតនិងបន្តដំណើរទៅមុខទៀត។ ប្រសិនជាអ្នកនៅតែឈឺចាប់ ចូរអ្នករកគ្រូពេទ្យចិត្តសាស្ត្រ.
៤) គ្មានអ្វីជាដរាបនោះទេ៖ មិនថា ជួបការឈឺចាប់ ឬ ការលំបាកប៉ុណ្ណានោះទេ វានឹងរសាត់បាត់ទៅនៅថ្ងៃណាមួយមិនខាន ព្រោះវាជាក្រិតក្រមរបស់ធម្មជាតិ អ៊ីចឹងហើយបើអ្នកយល់ពីចំណុចនេះ អ្នកនឹងមិនសូវជាខ្វល់ហួសប្រមាណ៕
ប្រែសម្រួល៖អុឹង មុយយូ ប្រភព៖ www.powerofposivity.com